ព័ត៌មានអន្ដរជាតិ
នៅតែមិនទាន់ដឹងមូលហេតុច្បាស់ ជុំវិញការបញ្ចប់តំណែង រដ្ឋមន្ត្រីការពារជាតិចិន
ប្រទេសចិន បានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនលោក Li Shangfu ចេញពីតំណែង ពីរខែក្រោយពេលលោកបាត់មុខពីក្រសែភ្នែកសាធារណជន។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានការពន្យល់ច្បាស់លាស់ណាមួយ ត្រូវបានផ្តល់ឲ្យជុំវិញការបញ្ចប់តួនាទីរបស់គាត់ទេ ហើយក៏មិនទាន់មានការប្រកាសអ្នកមកជំនួសតំណែងគាត់ដែរ។
ការបណ្តេញគាត់ចេញ គឺកើតឡើងបន្ទាប់ពីចិនបានបណ្តេញមន្ត្រីយោធាកំពូលមួយចំនួន ក្នុងនោះក៏មានទាំងលោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដាផងដែរ។
មិនតែប៉ុណ្ណឹង លោក Qin និងលោក Li ក៏ត្រូវបានដកចេញពីមុខតំណែងរបស់ពួកគេ នៅក្នុងក្រុមប្រឹក្សារដ្ឋ ផងដែរកាលពីថ្ងៃអង្គារទី២៤ខែតុលា។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមាជិកសភាកំពូលរបស់ប្រទេសចិន បានអនុម័តលើការដកចេញបុរសទាំងពីរនេះ។
ការបញ្ចប់តំណែងគាត់ នាំឲ្យប្រទេសចិនត្រូវគ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈខ្លួននឹងរៀបចំទទួលមន្ត្រីការពារជាតិបរទេសនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ។
គាត់ត្រូវបានគេឃើញចុងក្រោយជាសាធារណៈកាលពីថ្ងៃទី២៩ខែសីហា នៅឯវេទិកាសន្តិសុខទីក្រុងប៉េកាំងជាមួយបណ្តាប្រទេសអាហ្វ្រិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ឆ្លើយយ៉ាងណាខ្លះពីកន្លែងលាក់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិដែលបាត់មុខ ១ ខែមកនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ