ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី បញ្ជូនយន្តហោះយោធាបន្ថែមទៀត ទៅ មជ្ឈិមបូព៌ា
អូស្ត្រាលី បានដាក់ពង្រាយយន្តហោះយោធាពីរគ្រឿងបន្ថែមទៀត និងបុគ្គលិកការពារជាតិក្នុងចំនួនដ៏ច្រើន ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយគាំទ្រពលរដ្ឋរបស់ខ្លួននៅទីនោះ ប្រសិនបើសង្រ្គាមដែលកំពុងបន្តរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ពុះកញ្ជ្រោលខ្លាំងជាងនេះ។

ការវាយប្រហារឆ្លងដែនពីសំណាក់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ខែតុលា បានធ្វើឲ្យអ៊ីស្រាអែលភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សជាង១៤០០នាក់ ខណៈក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៥,៧៩១ នាក់ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ក្នុងនោះរួមមានទាំងកុមារ ២,៣៦០ នាក់ផងដែរ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles និយាយថា ប្រទេសអូស្ត្រាលី បានបញ្ជូនយន្តហោះ Boeing C-17 មួយគ្រឿងនិងយន្តហោះចាក់សាំងមានសមត្ថភាពផ្ទុកអ្នកដំណើរមួយគ្រឿង នាំឲ្យចំនួនយន្តហោះសរុបដែលអូស្រ្តាលីបញ្ជូនទៅមជ្ឈិមបូព៌ាកើនដល់ ៣ គ្រឿងហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីចំនួនបុគ្គលិកសរុប ដែលត្រូវបានដាក់ពង្រាយ និងទីតាំងដែលយន្តហោះត្រូវឈរជើងនោះទេ ដោយសារតែហេតុផលសន្តិសុខ ប៉ុន្តែបញ្ជាក់ថា វាមិនមានទីតាំងនៅក្នុងប្រទេសអ៊ីស្រាអែលឡើយ។
សូមបញ្ជាក់ ចាប់តាំងពីជម្លោះកើតឡើង រដ្ឋាភិបាលអូស្ត្រាលីបានធ្វើដំណើរមាតុភូមិនិវត្តន៍ជាច្រើនលើក សម្រាប់ពលរដ្ឋដែលជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល។ ខ្លួនក៏បាននិងកំពុងព្យាយាមជួយសង្គ្រោះជនជាតិអូស្ត្រាលី ៧៩ នាក់ពីតំបន់ ហ្គាហ្សាស្រ្ទីប និង ៥១ នាក់ពីតំបន់ West Bank ផងដែរ។
លើសពីនេះ ប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ ក៏បានបញ្ចេញកញ្ចប់យោធាថ្មីទំហំទឹកប្រាក់ ២០លានដុល្លារអូស្រ្តាលី (១២.៧លានដុល្លារ) សម្រាប់អ៊ុយក្រែនផងដែរ ដោយនាំឲ្យជំនួយសរុបរបស់ខ្លួនដល់ទីក្រុងកៀវ កើនដល់ ៩១០ លានដុល្លារអូស្ត្រាលី ចាប់តាំងពីរុស្ស៊ីវាយលុកក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អូស្រ្តាលី ផ្តល់ជំនួយជាអាវុធស្មើនឹងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ដល់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ