ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទាមទារឲ្យប្រមុខ UN ចុះចេញពីតំណែងជាបន្ទាន់ ព្រោះកាន់ជើងក្រុម ហាម៉ាស់
កាលពីថ្ងៃអង្គារទី២៤ខែតុលា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានទាមទារឲ្យអគ្គលេខាធិការ UN លោក Antonio Guterres ចុះចេញពីតំណែង ដោយចោទប្រកាន់គាត់ថា គាត់កាន់ជើង ថែមទាំងបង្ហាញក្តីអាណិតអាសូរចំពោះក្រុមសកម្មប្រយុទ្ធ និងឃាតករ។

លោក Erdan បានបង្ហោះក្នុងបណ្តាញសង្គម X ថា “អគ្គលេខាធិការរូបនេះ មិនសមដឹកនាំអង្គការសហប្រជាជាតិទេ។ ខ្ញុំសូមអំពាវនាវឲ្យគាត់លាលែងពីតំណែងជាបន្ទាន់។ គ្មានហេតុផល ត្រូវនិយាយទៅកាន់អ្នកដែលបង្ហាញក្តីអាណិតអាសូរ ចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុត ដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ីស្រាអែល និងប្រជាជនជ្វីហ្វ នោះទេ”។
លោកបន្តថា “សុន្ទរកថាដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Guterres គឺជាព័ស្តុតាងបង្ហាញថា អគ្គលេខាធិការរូបនេះ ត្រូវបានផ្តាច់ទាំងស្រុងពីការពិតនៅក្នុងតំបន់របស់យើង ហើយថា គាត់ចាត់ទុកការសម្លាប់រង្គាលដែលប្រព្រឹត្តដោយក្រុមណាស៊ីហាម៉ាស់ ក្នុងលក្ខណៈខុសឆ្គង និងអសីលធម៌”។

មុននេះ លោក Guterres ថ្លែងថា ខ្ញុំមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរំលោភបំពានច្បាស់ក្រឡែតលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលយើងកំពុងមើលឃើញនៅក្នុងតំបន់ហ្គាហ្សាពីសំណាក់អ៊ីស្រាអែល។
យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានប្រតិកម្មទៅនឹងសុន្ទរកថារបស់លោក Guterres នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយចង្អុលនិងស្រែកដាក់អគ្គលេខាធិការរូបនេះ។ បន្ទាប់មក គាត់បានប្រកាសថា គាត់នឹងលែងជួបជាមួយលោក Guterres ទៀតហើយ។
លោក Cohen ប្រកាសថា “ក្រោយថ្ងៃ៧តុលា គ្មានអ្វីត្រូវនិយាយអំពីតុល្យភាពទេ។ ក្រុមហាម៉ាស់ ត្រូវតែបាត់មុខពីពិភពលោក!”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ