ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ប្រាប់ថា សេដ្ឋកិច្ច រុស្ស៊ី មិនខ្លាចរអានឹងទណ្ឌកម្មថ្មីៗឡើយ
វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមិនខ្លាចរអានឹងទទួលទណ្ឌកម្មបន្ថែមទៀតពីសំណាក់ប្រទេសលោកខាងលិចឡើយ ព្រោះសេដ្ឋកិច្ចរុស្ស៊ីបច្ចុប្បន្ន មានភាពស៊ាំដែលអាចសម្របបានទៅនឹងទណ្ឌកម្មថ្មីៗទៅហើយ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រុស្ស៊ីបានរស់នៅក្រោមការដាក់ទណ្ឌកម្មអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយរុស្ស៊ីបានសម្របខ្លួនគ្រប់គ្រាន់ជាមួយកាលៈទេសៈបែបនេះ ដូច្នេះទោះបីជាបន្ថែមទណ្ឌកម្មពី ៥ ទៅ ១០ ឆ្នាំទៀត ក៏មិនថ្វីដែរ ។
មិនតែប៉ុណ្ណោះ រុស្ស៊ីថែមទាំងបានបញ្ជាក់ទៀតថា ទណ្ឌកម្មទាំងនោះបានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងផលិតកម្មឧស្សាហកម្មថែមទៀតផង។

ពាក់ព័ន្ធជាមួយទណ្ឌកម្មនេះដែរ ទីក្រុងមូស្គូបានចោទប្រកាន់មហាអំណាចលោកខាងលិចថា បានប្រើអ៊ុយក្រែនដើម្បីព្យាយាមធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងធ្វើឲ្យខូចសន្តិសុខផ្ទាល់ខ្លួនថែមទៀតផង ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្លុកលោកខាងលិចបានដាក់កញ្ចប់ទណ្ឌកម្មចំនួន ១១ ហើយមកលើរុស្ស៊ី ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូបើកការវាយលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ