ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ថា ជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺធ្វើតេស្តសហគមន៍អន្តរជាតិ
ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺជាការធ្វើតេស្តទៅដល់សហគមន៍អន្តរជាតិ ហើយការឈឺចាប់ណាមួយអាចនឹងបញ្ចប់ទៅបាន លុះត្រាតែភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់សកម្មភាពរបស់ពូកគេដែរ ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា “មនុស្សគ្រប់រូបត្រូវតែស្វែងយល់ពីការឈឺចាប់របស់គ្នាទៅវិញទៅមក ទើបដឹងថា វាលំបាកប៉ុនណា ហើយក្នុងនាមជារដ្ឋមន្ត្រីការបរទេស នឹងទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតមួយនេះ” ។
ដោយសំដៅទៅលើការសម្លាប់រង្គាលនេះផងដែរ លោកស្រី Baerbock បាននិយាយថា “សូមកុំឲ្យរឿងនេះកើតឡើងម្តងទៀត ។ សម្រាប់ខ្ញុំក្នុងនាមជាជនជាតិអាល្លឺម៉ង់ យើងនឹងមិនហត់នឿយនោះទេ នៅពេលដែលដឹងថា ចៅ ៗរបស់អ្នកដែលរស់រានមានជីវិតពីការសម្លាប់រង្គាល ឥឡូវនេះត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា” ។

ទន្ទឹមនោះ លោកស្រីបានលើកឡើងទៀតថា “សន្តិសុខរបស់អ៊ីស្រាអែលគឺ “មិនអាចចរចារ” បាននោះទេ ។ ដូច្នេះអ៊ីស្រាអែលដូចរដ្ឋដទៃទៀតក្នុងពិភពលោកដែរ គឺមានសិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ។ យ៉ាងណាក៏ដោយ អ្នកស្រីបានកត់សម្គាល់ថា ការដោះស្រាយបញ្ហារបស់ប៉ាឡេស្ទីន ក៏មិនផ្ទុយពីជំហរនេះនោះដែរ ព្រោះថា ការការពារផ្នែកសំខាន់ៗណាមួយរបស់ពួកគេ ក៏ជាសិទ្ធិការពារខ្លួន” ។
លោកស្រី Baerbock បានបញ្ជាក់ថា “ជីវិតរបស់ជនស៊ីវិលទាំងអស់គឺដូចគ្នា ។ មនុស្សជាតិគឺជាសកលលោករបស់យើង ដូច្នេះហើយអ៊ីស្រាអែលគួរតែដាក់ចិត្តគិតថា ការប្រយុទ្ធគឺសំដៅ “ប្រឆាំងនឹងក្រុមហាម៉ាស់ មិនមែនប្រឆាំងនឹងជនស៊ីវិល” នោះទេ ហេតុដូច្នេះហើយបានជាត្រូវការ “បង្អួចមនុស្សធម៌” ដើម្បីឲ្យអ្នកដែលរងគ្រោះនៅហ្គាហ្សាអាចទទួលបានជំនួយ” ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែក៏ដោយសារ អ៊ីស្រាអែល ជាអ្នកបង្កហេតុមុន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ