ព័ត៌មានអន្ដរជាតិ
ស្រ្តីចិនម្នាក់ចតរថយន្តលើដំបូលផ្ទះពេលទឹកជំនន់ ក្រោយដឹងមូលហេតុ មហាជនថានាងឆ្លាតខ្លាំង
ស្រ្តីជនជាតិចិនម្នាក់បានចែករំលែកពីរបៀបការពាររថយន្តរបស់នាងពីការខូចខាតដោយទឹកជំនន់ខ្លាំង ត្បិតថាវាមិនងាយស្រួលទម្លាក់ចុះមកវិញ ប៉ុន្តែនាងប្រាប់ថាសុខចិត្តចាយលុយច្រើនប្រសើរជាងការបង់ប្រាក់នៅពេលរថយន្តខូចខ្លាំង។

យោងតាមព័ត៌មានកាលពីថ្ងៃទី២០ ខែតុលា អ្នកស្រី Chen មកពីទីក្រុង Mao Ming ខេត្ត Guangdong ប្រទេសចិន បានចំណាយប្រាក់ចំនួន ៨០០ យន់ (១០៩.៤១ដុល្លារ) ដើម្បីជួលឡានស្ទូចលើករថយន្តរបស់នាងឡើងលើដំបូល។ ប្រការនេះនាងបានបញ្ចាក់ថា វាជួយការពាររថយន្តជាទីស្រលាញ់ ពីការខូចខាតដោយទឹកជំនន់ថែមទៀតផង។
ក្រោយមហាជនបានទស្សនានូវឃ្លិប ដែលបង្ហាញពីឡានស្ទូចលើករថយន្តឡើងលើដំបូល អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរវិធីសាស្ត្ររបស់នាងថាឆ្លាតខ្លាំងបំផុត។ ពិតណាស់ ៨០០ យន់ គឺពិតជាថោកជាងថ្លៃជួសជុលឡានទៅទៀត។ ហើយវាថែមទាំងអាចមានតម្លៃថោកជាងថ្លៃលាងរថយន្តមួយចំនួនទៀត។ លើសពីនេះ វាប្រសើរជាងការប្រថុយប្រថានឲ្យរថយន្តត្រាំក្នុងទឹកអស់រយះពេលយូរថែមទៀតផង។
ទន្ទឹមនោះទៀតសោត អ្នកលេងអ៊ីនធឺណិតមួយចំនួនយល់ស្របថា វិធីនេះពិតជាអាចផ្លាស់ទីរថយន្តបានយ៉ាងលឿន។ ប៉ុន្តែអ្នកត្រូវតែជាមនុស្សដែលមានផ្ទះផ្ទាល់ខ្លួន ហើយទំងន់ផ្ទះត្រូវតែរឹងមាំខ្លាំង ដើម្បីទទួលទំងន់នៃឡានមួយគ្រឿងនោះរួច។ ប៉ុន្តែចុះយ៉ាងណា បើអ្នកជាអ្នករស់នៅផ្ទះល្វែងដែលមិនមានដំបូលផ្ទះឯកជន?
ប្រែសម្រួល សាង ស្រីល័ក្ខ
ប្រភព mydrivers
ចុចអាន ស្រមោច ៥ ប្រភេទ ធ្វើឲ្យមនុស្សខ្លាចរអាខ្លាំង ដោយសារពិសដ៏សាហាវរបស់វា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ