ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យនៅតំបន់ ហ្គាហ្សា កំពុងក្លាយជាផេះផង់ និងដួលរលំទាំងស្រុង
អ្នកនាំពាក្យក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាលោក Ashraf al-Qudra បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធថែទាំសុខភាពនៅមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានដួលរលំទាំងស្រុងហើយ ដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

លោក al-Qudra បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្គាហ្សាថា “មន្ទីរពេទ្យក្នុងតំបន់កំពុងក្លាយជាផេះផង់ និងដួលរលំទាំងស្រុងហើយ ខណៈគ្រូពេទ្យចំនួន ៦៥ នាក់បានបាត់បង់ជីវិត និងរថយន្តសង្គ្រោះចំនួន ២៥ គ្រឿងត្រូវបានបំផ្លាញខ្ទេចគ្មានសល់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក” ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “មន្ទីរពេទ្យចំនួន ១២ និងមណ្ឌលថែទាំសុខភាពចំនួន ៣២ កន្លែង គឺមិនអាចបម្រើសេវាកម្មព្យាបាលបានទៀតនោះទេ ដូច្នេះយើងបារម្ភថា ប្រព័ន្ធថែទាំសុខភាពនៅទូទាំងតំបន់ នឹងបញ្ឈប់ប្រតិបត្តិការនៅប៉ុន្មានម៉ោងខាងមុខនេះ ដោយសារតែខ្វះប្រេងឥន្ធនៈ” ។
លោក al-Qudra បានឲ្យទៀតថា “ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាពីការវាយប្រហារតាមអាកាសដែលកំពុងបន្តដោយកងកម្លាំងអ៊ីស្រាអែល បានកើនឡើងដល់ ៥,៧៩១ នាក់ ខណៈជនរងគ្រោះទាំងនោះ រួមមានកុមារចំនួន ២,៣៦០ នាក់ ស្រី ១,២៩២ នាក់ និងមនុស្សចាស់ ២៩៥ នាក់ ហើយមនុស្ស ១៦,២៩៧ នាក់ក៏បានរងរបួសផងដែរ” ។

លោក al-Qudra បានបញ្ជាក់ថា “កុមារ ស្ត្រី និងមនុស្សចាស់គឺមានចំនួនរហូតដល់ទៅ ៧០ ភាគរយក្នុងចំណោមជនរងគ្រោះទាំងអស់ ស្របពេលដែលមនុស្សប្រហែល ១,៥៥០ នាក់កំពុងជាប់នៅក្រោមគំនរបាក់បែក ហើយក្នុងនោះមានកុមារចំនួន ៨៧០ នាក់” ។
គួរបញ្ជាក់ថា ជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង នៅពេលដែលក្រុមហាម៉ាស់ចាប់ផ្ដើមប្រតិបត្តិការ Al-Aqsa Flood ហើយបើកវាយប្រហារយ៉ាងសន្ធាប់មិនធ្លាប់មានទាល់តែសោះទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ខណការវាយឆ្មក់ទាំងនោះ គឺដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើវិហារឥស្លាម Al-Aqsa នៅកណ្ដាលទីក្រុងហ្សេរុយសាឡឹម និងការដាក់សម្ពាធលើអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាល្លឺម៉ង់ ថា ជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺធ្វើតេស្តសហគមន៍អន្តរជាតិ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ