Connect with us

ព័ត៌មានអន្ដរជាតិ

កុមារប៉ាឡេស្ទីន សរសេរឈ្មោះនៅលើដៃ ដើម្បីឲ្យគេស្រួលកំណត់អត្តសញ្ញាណសព ពេលបាត់បង់ជីវិត

បានផុស

នៅ

ឈ្មោះរបស់កុមារប៉ាឡេស្ទីន ត្រូវបានសរសេរនៅលើដៃរបស់ពួកគេ ដើម្បីបង្ការទុកថា ក្នុងករណីពួកគេត្រូវរងការវាយប្រហារពីអាកាស នោះសាកសពរបស់ពួកគេអាចកំណត់អត្តសញ្ញាណបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយ​ស្ថាប័ន​ព័ត៌មាន TRT World បង្ហាញពីក្មេងធំៗ បានសរសេរឈ្មោះមិត្តភក្តិរបស់ខ្លួនពួកគេ ជាអក្សរអារ៉ាប់នៅលើដៃ ខណៈក្មេង​ប្រុស​ម្នាក់​អាច​ត្រូវ​បាន​គេ​ឮ​និយាយ​ថា “ទេ ខ្ញុំ​នឹង​មិន​ស្លាប់ទេ” ។

លោកវេជ្ជបណ្ឌិត Abdul Rahman Al Masri ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Al-Aqsa Martyrs Hospital បានប្រាប់ CNN ថា “ឪពុកម្តាយព្រួយបារម្ភពីអ្វីៗដែលអាចកើតឡើង ហើយគ្មាននរណាម្នាក់អាចកំណត់អត្តសញ្ញាណកូនរបស់ពួកគេបានឡើយ”។

បុគ្គលិកម្នាក់ទៀតនៅមន្ទីរពេទ្យបាននិយាយថា “អ្វីដែលយើងកត់សម្គាល់នៅថ្ងៃនេះគឺថាឪពុកម្តាយជាច្រើនក៏បានសរសេរឈ្មោះកូន នៅលើជើងកូនៗផងដែរ ដើម្បីឲ្យពួកគេអាចកំណត់អត្តសញ្ញាណបានប្រសិនបើពួកគេបាត់បង់កូន ក្រោយការវាយប្រហារអាកាស ហើយនេះគឺជារឿងថ្មីដែលទើបតែចាប់ផ្តើមនៅហ្គាហ្សា”។

ដោយឡែក លោកវេជ្ជបណ្ឌិត Al Masri បន្ថែមថា កុមារជាច្រើននាក់ដែលគេនាំយកមកមន្ទីរពេទ្យជាមួយរបួសធ្ងន់ធ្ងរ គឺមិនអាចកំណត់អត្តសញ្ញាណបានទេ ដូច្នេះមានតែតាមរយៈការសរសេរបែបនេះប៉ុណ្ណោះ ទើបពួកគេអាចកំណត់អត្តសញ្ញាណបាន។

យោងតាមអង្គការយូនីសេហ្វ, មានកុមារជាង ៤០០ នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ ចាប់តាំងពីការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម