Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ហាត់សមវាយប្រហារនុយក្លេអ៊ែរ ទ្រង់ទ្រាយធំ

បានផុស

នៅ

តាមការបញ្ជាក់ពីវិមានក្រឹមឡាំង, ប្រទេសរុស្ស៊ី បានហាត់សមសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ កាលពីថ្ងៃពុធទី២៥ខែតុលា។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergei Shoigu បាននិយាយថា សមយុទ្ធយោធានេះ គឺពាក់ព័ន្ធនឹងការឆ្លើយតប ទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ។

រឿងនេះកើតឡើង ចំពេលរដ្ឋសភារុស្ស៊ី បានគាំទ្រការដកខ្លួនចេញពីការផ្តល់សច្ចាប័នរបស់ទីក្រុងមូស្គូ លើសន្ធិសញ្ញាសកល ដែលហាមប្រាមរាល់ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ។

លោក Sergei Shoigu (រូបថត៖ AFP)

លោក Shoigu ក៏បានរាយការណ៍អំពីសមយុទ្ធនេះ ទៅលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ផងដែរ។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនិយាយថា “ការបាញ់បង្ហោះជាក់ស្តែង នៃមីស៊ីលបាលីស្ទិក និងមីស៊ីលផ្លោង បានកើតឡើង។ មីស៊ីលផ្លោងអន្តរទ្វីប Yars ត្រូវបានបាញ់ចេញពីទីតាំងសាកល្បងមួយ នៅចុងភាគខាងកើតប្រទេសរុស្ស៊ី ហើយមីស៊ីលមួយទៀតត្រូវបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅសមុទ្រ Barents”។

លោក ពូទីន (រូបថត៖ EPA)

កាលពីដើមខែនេះ លោក ពូទីន ក៏និយាយដែរថា រុស្សីបានធ្វើការសាកល្បងដោយជោគជ័យ នូវមីស៊ីលដែលដើរដោយថាមពលនុយក្លេអ៊ែរ។

អាវុធដែលប្រកាសជាលើកដំបូងក្នុងឆ្នាំ២០១៨នោះ ត្រូវបានគេសាទរថា មានកម្លាំងគ្មានដែនកំណត់ ប៉ុន្តែលោកពូទីន មិនបានបញ្ជាក់ច្បាស់ថាតើ វាមានសមត្ថភាពអស្ចារ្យកម្រិតណានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បក្សប្រឆាំងរុស្ស៊ី ព្រមានថា លោក ពូទីន មិនមែនគំរាមលេងៗទេ រឿងបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម