ព័ត៌មានអន្ដរជាតិ
មេក្រុមសកម្មប្រយុទ្ធចំនួន៣ ជួបប្រជុំគ្នា ដើម្បីរួមកម្លាំង បំបាក់អ៊ីស្រាអែល
ប្រមុខក្រុមហេសបូឡារបស់ប្រទេសលីបង់ បានជួបជាមួយមេដឹកនាំកំពូលនៃក្រុមហាម៉ាស់ និងក្រុមជីហាតឥស្លាមប៉ាឡេស្ទីន (PIJ) ដើម្បីពិភាក្សាគ្នាអំពីថាតើ សម្ព័ន្ធភាពរបស់ពួកគេត្រូវធ្វើដើម្បីទទួលបានជ័យជម្នះពិតប្រាកដលើអ៊ីស្រាអែល សម្រាប់ការតស៊ូនៅក្នុងតំបន់ហ្គាហ្សា។

កិច្ចប្រជុំនេះ ត្រូវបានគេឃើញមានលោក Sayyed Hassan Nasrallah របស់ក្រុមហេសបូឡា អង្គុយជាមួយអនុប្រធានក្រុម ហាម៉ាស់ លោក Saleh al-Arouri និងប្រធានក្រុម ជីហាដឥស្លាម Ziad al-Nakhala នៅទីតាំងមួយដែលគេមិនបញ្ជាក់ច្បាស់។
រូបភាពដែលចេញផ្សាយដោយទូរទស្សន៍ al-Manar របស់ក្រុមហេសបូឡា បានបង្ហាញឲ្យឃើញលោក Nasrallah អង្គុយលើកៅអីម្នាក់ឯង ខណៈប្រធានក្រុម PIJ និងក្រុមហាម៉ាស់ អង្គុយនៅទល់មុខគាត់ លើសាឡុងដ៏វែងមួយ។
ក្នុងបន្ទប់ប្រជុំរបស់អ្នកទាំងបី ក៏ត្រូវបានគេឃើញមានការតុបតែងជាមួយរូបភាពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ruhollah Khomeini និងមេដឹកនាំបច្ចុប្បន្នឈ្មោះ Ali Khamenei ផងដែរ។

របាយការណ៍មួយរបស់ al-Manar បានឲ្យដឹងថា “កិច្ចប្រជុំនេះគឺជាការវាយតម្លៃអំពីថាតើ ពួកគេនឹងទទួលបានឋានៈអ្វីនៅលើឆាកអន្តរជាតិ និងត្រូវធ្វើបែបណាដើម្បីតស៊ូជាមួយអ៊ីស្រាអែល”។
កិច្ចប្រជុំនេះ រឹតតែបន្ថែមភាពភ័យខ្លាចថា ជម្លោះដ៏ជូរចត់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចបង្កឲ្យរីករាលដាល ក្លាយទៅជាសង្គ្រាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
អ្នកជំនាញក៏បានព្រមានដែរថា តំបន់នេះកំពុងធ្លាក់ចូលទៅគែមនៃ មាត់ជ្រោះដ៏ជ្រៅបំផុត និងពោរពេញដោយគ្រោះថ្នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កុមារប៉ាឡេស្ទីន សរសេរឈ្មោះនៅលើដៃ ដើម្បីឲ្យគេស្រួលកំណត់អត្តសញ្ញាណសព ពេលបាត់បង់ជីវិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់