ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ចេញមុខឆ្លើយតបរឿង អ៊ីស្រាអែល ឲ្យចុះចេញពីតំណែង
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចេញមុខជំទាស់ប្រទេសអ៊ីស្រាអែលដែលចាត់ទុកពាក្យសម្ដីរបស់លោកថាជា “ការបកស្រាយខុស” ពាក់ព័ន្ធនឹងការគាំទ្រទៅដល់អំពើភេរវកម្ម ហើយលោកថែមទាំងប្រឆាំងទៅនឹងមន្ត្រីអ៊ីស្រាអែលផងដែរ ចំពោះការអំពាវនាវឲ្យលោកលាលែងពីតំណែង ។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ លោក Guterres បានថ្កោលទោសចំពោះការវាយប្រហារទៅលើជនស៊ីវិលនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ។ លោកបានបន្ថែមថា ការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលមិនបានកើតឡើងក្នុងភាពខ្វះចន្លោះនោះទេ ។
ការលើកឡើងទាំងនោះហើយបានជំរុញឲ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោក Gilad Erdan ទាមទារឲ្យប្រមុខ UN រូបនេះចុះចេញពីតំណែង ដោយលើកហេតុផលថា ការកត់សម្គាល់នេះគឺ “គួរឲ្យភ្ញាក់ផ្អើល” និង “ផ្ទុយស្រឡះពីការពិតទាំងស្រុង” ។

ជាការឆ្លើយតប លោក Guterres បាននិយាយថា “ខ្ញុំបានប្រើប្រាស់តួនាទីរបស់ខ្ញុំទាំងអស់ដើម្បីបន្តធ្វើអន្តរាគមន៍លើគ្រប់ទិដ្ឋភាពនៃវិបត្តិនៅមជ្ឈិមបូព៌ា ។ ខ្ញុំជឿជាក់ថា វាជារឿងចាំបាច់ចំពោះការគោរពទៅដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ជាពិសេសទុក្ខសោកដ៏គួរឲ្យរន្ធត់របស់ប្រជាជនប៉ាឡេស្ទីនតែម្ដង” ។
ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមិនគាំទ្រចំពោះពាក្យសម្ដីរបស់ប្រមុខ UN ឡើយ ។ អ្នកការទូតរូបនេះថែមទាំងបាននិយាយថា “ដល់ពេលវេលាហើយដើម្បីបង្រៀនមន្រ្តីអង្គការសហប្រជាជាតិនូវមេរៀនមួយ ហើយនោះគឺការបដិសេធមិនផ្តល់ទិដ្ឋាការដល់ពួកគេ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ជនជាតិអ៊ីស្រាអែលមិនបាននិយាយថាតើពួកគេនឹងទៅជាយ៉ាងណាជាមួយនឹងបម្រាមនេះនោះទេ ។ ទោះយ៉ាងណាក៏ដោយ បុគ្គលិកជំនួយរបស់អង្គការសហប្រជាជាតិ បាននិងកំពុងផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែជនស៊ីវិលនៅទីនោះកំពុងត្រូវការអាហារ ទឹក និងថ្នាំសង្កូវដើម្បីព្យាបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ទាមទារឲ្យប្រមុខ UN ចុះចេញពីតំណែងជាបន្ទាន់ ព្រោះកាន់ជើងក្រុម ហាម៉ាស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ