ព័ត៌មានអន្ដរជាតិ
UN ទាត់ចោលសេចក្ដីព្រាង អាមេរិក និងដំណោះស្រាយ រុស្ស៊ី លើជម្លោះ អ៊ីស្រាអែល-ហាម៉ាស់
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានទាត់ចោលសេចក្តីព្រាងរបស់សហរដ្ឋអាមេរិក និងដំណោះស្រាយដែលគាំទ្រដោយរុស្ស៊ី ស្តីពីជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ។

ដំណោះស្រាយដែលដាក់ចេញដោយសហរដ្ឋអាមេរិក គឺការទទួលស្គាល់សិទ្ធិអំណាចដែលមានស្រាប់របស់រដ្ឋក្នុងការការពារស្វ័យការពារ និងគាំទ្ររាល់វិធានការចាំបាច់ដូចជា ការផ្អាកមនុស្សធម៌មិនឲ្យចូលទៅកាន់តំបន់ហ្គាហ្សាជាដើម ។
ស្របពេលជាមួយគ្នានេះ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥ ប្រទេស ក្នុងនោះមានប្រទេសចំនួន ១០ រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន បានបោះឆ្នោតគាំទ្រសេចក្តីព្រាង ប៉ុន្តែចំពោះរុស្ស៊ី និងចិនបានប្រើអំណាចវេតូដើម្បីរារាំងដំណោះស្រាយមួយនេះ ។

ចំណែកដំណោះស្រាយដែលគាំទ្រដោយរុស្ស៊ីនោះ គឺការថ្កោលទោសការបិទច្រកតំបន់ហ្គាហ្សា ហើយស្វែងរកបទឈប់បាញ់ភ្លាមៗដើម្បីផ្ដល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់មួយនេះ ។ ក្រៅពីរុស្ស៊ី ក្នុងនោះក៏មាន ចិន អារ៉ាប់រួម និងហ្គាបុង បោះឆ្នោតគាំទ្រដំណោះស្រាយនេះផងដែរ ហើយសហរដ្ឋអាមេរិក និងអង់គ្លេសបោះឆ្នោតប្រឆាំង ខណៈប្រទេសសមាជិកចំនួន ៩ បានអនុប្បវាទ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានសម្តែងការខកចិត្តយ៉ាងខ្លាំងទៅដល់ប្រទេសរុស្ស៊ី និងចិន ចំពោះការបដិសេធលើដំណោះស្រាយរបស់សហរដ្ឋអាមេរិក ។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vasily Nebenzya បានរិះគន់ដំណោះស្រាយរបស់អាមេរិក ដោយនិយាយថា វានឹងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ហើយថែមទាំងបានចោទអាមេរិកទៀតថា មានបំណងពង្រឹងគោលនយោបាយមជ្ឈិមបូព៌ាជាជាងជួយសង្គ្រោះជីវិតមនុស្ស ។
គួរបញ្ជាក់ថា ក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនេះ អ្នកការទូតកំពូលរបស់អ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនក៏បានចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងតឹងសរសៃ ក ផងដែរ ស្របពេលដែលការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ានៅតែបន្តភាពក្ដៅគគុក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រមុខ UN ចេញមុខឆ្លើយតបរឿង អ៊ីស្រាអែល ឲ្យចុះចេញពីតំណែង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ