ព័ត៌មានអន្ដរជាតិ
ជនសង្ស័យវាយប្រហារនៅអាមេរិក គឺជាគ្រូបង្ហាត់បាញ់កាំភ្លើង
ជនសង្ស័យដែលបើកការបាញ់សម្លាប់រង្គាលមនុស្ស២២នាក់នៅរដ្ឋ Maine ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ Robert Card អាយុ៤០ឆ្នាំមកពីទីក្រុង Bowdoin។ គាត់គឺជាគ្រូបង្ហាត់បាញ់កាំភ្លើងកងទ័ពបម្រុង ប៉ុន្តែគេសង្ស័យថា គាត់មានបញ្ហាផ្លូវចិត្ត។

កាលពីរដូវក្តៅលោក Card ត្រូវបានផ្ទេរទៅផ្នែកផ្សេង បន្ទាប់ពីគាត់រាយការណ៍ថា គាត់បានឮហាក់ដូចជាសំឡេងមនុស្សខ្សឹបដាក់ត្រចៀករបស់គាត់។
យោងតាមមជ្ឈមណ្ឌលព័ត៌មាននិងវិភាគរដ្ឋ Maine, គាត់ក៏ធ្លាប់គំរាមបាញ់ប្រហារនៅមូលដ្ឋានឆ្មាំជាតិរបស់គាត់ក្នុងទីក្រុង Saco ផងដែរ។

លោក Card ត្រូវបានប៉ូលិសរដ្ឋ Maine ចាត់ទុកជា “មនុស្សតាមប្រមាញ់” ក្រោយហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលកម្សាន្តនិងភោជនីយដ្ឋាន ក្នុងទីក្រុង Lewiston។
ជនសង្ស័យបាញ់ប្រហារ គឺមានប្រដាប់ដោយកាំភ្លើងប្រភេទ AR 15 ភ្ជាប់ជាមួយឡាស៊ែរអុបទិក ពេលដែលគាត់សម្រុកចូលមជ្ឈមមណ្ឌលលេងកីឡាប៊ូលីងនៅម៉ោង៧និង១៥នាទីយប់ (ពេលវេលានៅអាមេរិក) ដើម្បីចាប់ផ្តើមការវាយប្រហាររបស់គាត់។

យោងតាមស្ថិតិចងក្រងដោយអង្គការ Gun Violence Archive បានបង្ហាញថា ការបាញ់ប្រហារទ្រង់ទ្រាយធំខាងលើ ត្រូវបានគេដាក់ឈ្មោះថាជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៣។
យោងតាមតួលេខផ្លូវការ, រដ្ឋ Maine មានករណីឃាតកម្មសរុប២៩លើកក្នុងឆ្នាំ២០២២, ក្នុងនោះមាន១៥លើកពាក់ព័ន្ធនឹងបញ្ហាក្នុងគ្រួសារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, Sputnik, Samaa
ចុចអាន៖ អ្នកស្លាប់ពីការបាញ់ប្រហារនៅ អាមេរិក កើនដល់ ២២ នាក់ ខណៈប៉ូលិស កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?