ព័ត៌មានអន្ដរជាតិ
G7 នឹងប្រកាសហាមឃាត់ទិញពេជ្រ រុស្ស៊ី នៅចុងខែនេះ
ប្រភពមន្រ្តីការទូតអឺរ៉ុបម្នាក់បាននិយាយថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ពាក់ព័ន្ធទៅនឹងការហាមប្រាមនាំចូលពេជ្ររុស្ស៊ីរំពឹងនឹងប្រកាសនៅចុងខែនេះ បន្ទាប់ពីសំណើសម្រាប់កញ្ចប់ទណ្ឌកម្មទី ១២ របស់សហភាពអឺរ៉ុបលើរដ្ឋាភិបាលទីក្រុងមូស្គូ ។

ប្រភពមួយទៀតបាននិយាយថា សេចក្តីថ្លែងការណ៍ជាផ្លូវការណ៍របស់ក្រុមន្រទេស G7 ស្ដីពីការហាមឃាត់ពេជ្ររុស្ស៊ីរំពឹងនឹងកើតមានឡើងក្នុងរយៈពេល ១ សប្តាហ៍ទៀត ដោយសារតែពេជ្ររុស្ស៊ី គឺជាគោលដៅទណ្ឌកម្មកញ្ចប់ទី ១២ របស់សហភាពអឺរ៉ុប ។
ក្រុមប្រទេស G7 ដែលរួមមាន កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសគ្រោងនឹងដាក់ទណ្ឌកម្មលើការនាំចូលត្បូងពេជ្ររុស្ស៊ីដោយផ្ទាល់ និងដោយប្រយោល បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងយូរ ។

រហូតមកដល់ពេលនេះ ការនាំចូលពេជ្ររបស់រុស្ស៊ី ត្រូវបានរារាំងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឲ្យទិញត្បូងដែលចម្រាញ់រួចហើយនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវកែច្នៃក្នុងប្រទេសផ្សេងទៀត ។
គួរបញ្ជាក់ថា ទោះបីជាមានការហាមពីប្រទេសនៅក្នុងតំបន់ក៏ដោយ ប៉ុន្តែរុស្ស៊ីបាននឹងកំពុងប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួនទៅកាន់ទីផ្សារជំនួស រួមមានប្រទេសចិន ឥណ្ឌា អារ៉ាប់រួម អាមេនី និងបេឡារុសជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន៖ ស្រីលង្កា ប្រកាសលើកលែងទិដ្ឋាការដល់ប្រទេសចំនួន ៧ ដើម្បីជំរុញសេដ្ឋកិច្ច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ