Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងក្នុងសហគមន៍នៅវៀតណាម មនុស្ស១០,០០០នាក់ត្រូវធ្វើចត្តាឡីស័ក

បានផុស

នៅ

មនុស្សប្រមាណ១០,០០០នាក់កំពុងជាប់ក្នុងការធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ ក្នុងតំបន់ដែលត្រូវបិទនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាមបន្ទាប់ពីនិស្សិតម្នាក់ត្រូវបានបញ្ជាក់ថា មានផ្ទុកជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរិវេណសកលវិទ្យាល័យ Thu Dau Mot ទាំងមូលត្រូវបានបិទ បន្ទាប់ពីនិស្សិតរូបនេះ ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាកាលពីថ្ងៃទី៣១ខែមករា។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា និស្សិតរូបនេះគឺជាអ្នកជំងឺទី១,៨៤៣។ នាងមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកជំងឺម្នាក់ទៀត មុនពេលធ្វើតេស្តវិជ្ជមាន។

ទោះបីជាមនុស្សជាង៥៣០នាក់ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺទី១,៨៤៣បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាក៏ដោយ ប៉ុន្តែមនុស្សប្រហែល១ម៉ឺននាក់នៅខាងក្នុងតំបន់ដែលបិទ នៅតែត្រូវបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១ខែកុម្ភៈ ស្របតាមច្បាប់។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃសៅរ៍ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប១,៩៧៦ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៤៦៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ទីបំផុត វៀតណាមរកឃើញករណីវីរុសបម្លែងខ្លួនប្រភេទថ្មីមួយទៀត ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម