Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ ថា ចំណាប់ខ្មាំងជិត៥០នាក់ត្រូវស្លាប់ ដោយការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល

បានផុស

នៅ

កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលាថា ចំណាប់ខ្មាំងអ៊ីស្រាអែលជិត៥០នាក់ ដែលជាប់ឃុំនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាមក ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើឆានែល Telegram របស់ខ្លួនថា “កងពល Al-Qassam ប៉ាន់ស្មានថា ចំនួនអ្នកទោស Zionist ដែលត្រូវបានសម្លាប់នៅហ្គាហ្សាស្រ្ទីប ដោយសារការវាយប្រហារនិងសម្លាប់រង្គាលរបស់ពួក Zionist បានឈានដល់ជិត៥០នាក់ហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន AFP មិន​អាច​ផ្ទៀងផ្ទាត់​ការ​អះអាង​នេះ​បាន​ភ្លាមៗ​ទេ។

គួរបញ្ជាក់ជាថ្មី អ៊ីស្រាអែល ​បាន​បើក​ការ​ទម្លាក់​គ្រាប់​បែក និងបាញ់​កាំភ្លើង​ធំលើ​តំបន់​ហ្គាហ្សា បន្ទាប់ពី​ក្រុម​ហាម៉ាស់ ​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាងភ្ញាក់ផ្អើល​លើទឹកដី​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង។

(រូបថត៖ AP)

មុននេះ កងទ័ពអ៊ីស្រាអែលក៏បាននិយាយដែរថា មនុស្សចំនួន២២៤នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយពួកសកម្មប្រយុទ្ធ ក្នុងអំឡុងពេលការវាយប្រហារដែលបណ្តាលឲ្យមនុស្ស១៤០០នាក់បាត់បង់ជីវិត ភាគច្រើនជាជនស៊ីវិល។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ នៅទីក្រុង Tel Aviv, អង្គការតំណាងឲ្យក្រុមគ្រួសារនៃចំណាប់ខ្មាំង បានព្រមានថា ពួកគេលែងមានការអត់ធ្មត់ទៀតហើយ និងបានទាមទារឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកំពូលជាបន្ទាន់។

ក្រុម​នេះ​និយាយ​ថា “យើង​លែង​មាន​ការ​អត់​ធ្មត់​ទៀត​ហើយ ចាប់​ពី​ពេល​នេះ​ទៅ​យើង​នឹង​ប្រយុទ្ធ​។ យើងសូម​ទាមទារឲ្យ​គណៈរដ្ឋមន្ត្រី​ និយាយ​ជាមួយ​យើង​នៅពេល​នេះ ហើយ​ប្រាប់​យើង​ពី​របៀប​ដែលពួកគេនឹងនាំចំណាប់ខ្មាំងត្រលប់មកវិញ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Arab News

ចុចអាន៖ លោក Netanyahu បញ្ជាក់គោលដៅចម្បងចំនួន២ សម្រាប់ការវាយចូលតំបន់ហ្គាហ្សា នាពេលដ៏ខ្លីខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៣៧ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម