ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អាចដកអាមេរិក ចេញពីអង្គការណាតូ បើជាប់ឆ្នោត
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាអំពីលទ្ធភាពនៃការដកប្រទេសចេញពីអង្គការ ណាតូ ឬកាត់ជំនួយរបស់អាមេរិកចំពោះប្លុកនេះ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Rolling Stone កាលពីដើមសប្តាហ៍។

ដោយដកស្រង់ប្រភពជិតស្និទ្ធិចំនួនពីរ, លោក ត្រាំ បានបង្ហាញជំហរច្បាស់ៗ ក្នុងការចាកចេញពីអង្គការណាតូ ឬសម្ព័ន្ធភាពយោធានៅសេសសល់ផ្សេងទៀត ប្រសិនបើសមាជិកអឺរ៉ុបរបស់ខ្លួន បង្កើនការចំណាយលើវិស័យការពារជាតិនិងលុបចោលមាត្រា៥នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលចាត់ទុក ការវាយប្រហារលើរដ្ឋជាសមាជិកណាមួយ ជាការវាយប្រហារលើប្រទេសទាំង៣១។
ជាមួយនឹងជម្លោះដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែន ក៏ដូចជាក្នុងប្រទេសជាសមាជិកអឺរ៉ុបខាងកើតនិងបាល់ទិករបស់អង្គការណាតូ ដែលកំពុងជំរុញឲ្យសម្ព័ន្ធភាពនេះបង្កើនជំនួយយោធារបស់ខ្លួនដល់ទីក្រុងកៀវនោះ, លោក ត្រាំ បានព្រមានម្តងហើយម្តងទៀត អំពីលទ្ធភាពផ្ទុះសង្គ្រាមលោកលើកទី៣នៅអឺរ៉ុប។
ប្រសិនបើជាប់ឆ្នោត លោក ត្រាំ បានប្តេជ្ញាថា នឹងកាត់ផ្តាច់ជំនួយយោធាដល់អ៊ុយក្រែន ថែមទាំងបង្ខំលោកប្រធានាធិបតី Vladimir Zelenzky ឲ្យចូលតុចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីទៀតផង។
លើសពីនេះទៅទៀត យោងតាមប្រភពរបស់ Rolling Stone, លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលលើកទីពីររបស់គាត់ នឹងមិនមានបុគ្គលិកជាអ្នកស្រឡាញ់អង្គការណាតូឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ អះអាងថា នឹងព្រមធ្វើជាប្រធានរដ្ឋសភា អាមេរិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ