ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានថា អាមេរិក នឹងមិនរួចខ្លួនឡើយ បើអ៊ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅ ប៉ាឡេស្ទីន
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលាថា សហរដ្ឋអាមេរិកនឹងមិនរួចខ្លួនឡើយ ប្រសិនបើអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតែបន្ត។

លោក Amir-Abdollahian បានថ្លែងនៅក្នុងសុន្ទរកថាថា “ខ្ញុំសូមនិយាយដោយត្រង់ទៅកាន់រដ្ឋបុរស និងកងកម្លាំងយោធាអាមេរិក ដែលឥឡូវនេះ កំពុងគ្រប់គ្រងការប្រល័យពូជសាសន៍នៅប៉ាឡេស្ទីនថា យើងមិនស្វាគមន៍ការពង្រីកសង្រ្គាមនៅក្នុងតំបន់ដាច់ខាត” ។
លោកព្រមានថា “ប្រសិនបើអំពើប្រល័យពូជសាសន៍នៅហ្គាហ្សានៅតែបន្ត ពួកគេនឹងមិនរួចខ្លួនឡើយ។ នេះគឺជាផ្ទះរបស់យើង ហើយអាស៊ីខាងលិច គឺជាតំបន់របស់យើង។ បើមានការប៉ះពាល់ដល់សន្តិសុខផ្ទះរបស់យើង យើងមិនមានការសម្របសម្រួលជាមួយភាគីណាមួយឡើយ”។
ការព្រមាននេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរជារៀងរហូតជាមួយអ៊ីស្រាអែល ហើយបច្ចុប្បន្នកំពុងជំរុញសភា ឲ្យអនុញ្ញាតផ្តល់កញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់១៤ពាន់លានដុល្លារសម្រាប់រដ្ឋជ្វីហ្វ។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង និងកម្លាំងកងទ័ពជើងទឹកផ្សេងទៀតក៏ដូចជាកងយន្តហោះចម្បាំង F-16, ប្រព័ន្ធការពារដែនអាកាស និងកងទ័ពចំនួន ៩០០ នាក់ផងដែរទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា។
លោក Biden និងមន្ត្រីរបស់គាត់ប្រកាសថា ការដាក់ពង្រាយទាំងនេះ មានគោលបំណងរារាំងអ៊ីរ៉ង់ពីការចូលរួមក្នុងជម្លោះដោយផ្ទាល់ ឬដោយការណែនាំកងកម្លាំង ហេសបូឡា នៅក្នុងប្រទេសលីបង់។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់អះអាងថា ការគាំទ្រពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល នឹងធ្វើឲ្យជម្លោះកាន់តែរីកធំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Blinken៖ អាមេរិក មិន ចង់ ធ្វើ សង្រ្គាម ជាមួយ អ៊ីរ៉ង់ ទេ ប៉ុន្តែ នឹង ការពារ ខ្លួន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង