ព័ត៌មានអន្ដរជាតិ
អាមេរិក ថា យន្តហោះចិន បានចូលមកកៀកយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ប៊ិះនឹងបុកគ្នា
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលា យោធាអាមេរិក និយាយថា យន្តហោះរបស់ចិនមួយគ្រឿង បានចូលកៀកយន្តហោះទម្លាក់គ្រាប់បែកអាមេរិក នៅលើសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃអ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ជាអាកប្បកិរិយាប្រថុយប្រថានកាន់តែខ្លាំងឡើង ដោយយន្តហោះយោធាចិន។
តាមការបញ្ជាក់ពីយោធាអាមេរិក ហេតុការណ៍បានកើតឡើងកាលពីថ្ងៃអង្គារទី២៤ខែតុលា ដោយយន្តហោះ J-11 របស់ចិន បានចូលមកកៀកក្នុងចម្ងាយត្រឹម៣ម៉ែត្រប៉ុណ្ណោះពីយន្តហោះ B-52។

យោធាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា “ក្នុងអំឡុងពេលស្ទាក់ចាប់ពេលយប់ អ្នកបើកយន្តហោះចិន បានហោះហើរក្នុងលក្ខណៈមិនមានសុវត្ថិភាព និងមិនមានជំនាញ ដោយបង្ហាញសមត្ថភាពហោះហើរយន្តហោះមិនល្អ ជាមួយនឹងល្បឿនលើសកំណត់ មិនអាចគ្រប់គ្រងបានគម្លាត៣ម៉ែត្រពី B-52 ធ្វើឲ្យយន្តហោះទាំងពីរ ស្ថិតក្នុងគ្រោះថ្នាក់នៃការប៉ះទង្គិច”។
គួរបញ្ជាក់ជាថ្មីកាលពីដើមខែនេះ មន្ទីរបញ្ចកោណនិយាយថា យន្តហោះយោធាចិនបានធ្វើសមយុទ្ធនៅជិតយន្តហោះអាមេរិកជិត២០០ដង ចាប់តាំងពីឆ្នាំ២០២១មក។
កាលពីសប្តាហ៍មុន ក្រសួងការពារជាតិចិនក៏បាននិយាយដែរថា ការចោទប្រកាន់របស់មន្ទីរបញ្ចកោណលើយោធារបស់ខ្លួនពីបទស្ទាក់ចាប់តាមអាកាស គឺជាការលាបពណ៌ដែលបានគិតទុកជាមុនលើប្រទេសចិន ជាមួយនឹងហេតុផលនយោបាយដ៏អាក្រក់។
ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក មានភាពតានតឹងខ្ពស់ ដោយបានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ជុំវិញរឿងនានាដូចជាបញ្ហាតៃវ៉ាន់ និងកំណត់ត្រាសិទ្ធិមនុស្សរបស់ចិន ព្រមទាំងសកម្មភាពយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត