ព័ត៌មានអន្ដរជាតិ
សូមប្រុងប្រយ័ត្ន! ស្លាប់មនុស្ស៤នាក់នៅវៀតណាម ផ្តើមចេញពីការដុតក្រដាសសែន
ជនជាតិវៀតណាមចំនួន៤នាក់បានស្លាប់នៅក្នុងអគ្គិភ័យ ដែលផ្ទុះឡើងដោយសារតែការដុតក្រដាសសែននៅថ្ងៃសែនដកជើងធូបក្នុងទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍។
បុរសឈ្មោះ Le Bat T. និង Le Khac S. មកពីខេត្ត Thanh Hoa, លោក Giap Van N. មកពីខេត្ត Bac Giang និងលោក Tran Duy H. មកពីខេត្ត Nam Dinh បានជួលផ្ទះសម្រាប់អាជីវកម្មអនឡាញរបស់ពួកគេចាប់តាំងពីថ្ងៃទី៣០ខែមករាមក។
បុរសទាំងបួនបានហៅបុរសម្នាក់ទៀតឲ្យមកចូលរួមជាមួយពួកគេនៅផ្ទះរបស់ពួកគេ ក្នុងពិធីកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីពិធី ពួកគេបានដុតក្រដាសសែនហើយក៏បង្កទៅជាអគ្គិភ័យ។
បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា បុរស៤នាក់បានសម្រាកក្នុងផ្ទះខណៈបុរសទី៥បានចាក់សោរផ្ទះហើយចេញទៅរកអីផឹក។ នៅពេលត្រឡប់មកវិញនៅម៉ោងប្រហែល១និង៣០នាទីរសៀល គាត់បានឃើញផ្ទះកំពុងឆេះហើយរកជំនួយភ្លាមៗ។ បុរស៤នាក់បានស្លាប់ក្នុងផ្ទះ។
យោងតាមប្រជាពលរដ្ឋក្នុងតំបន់បានឲ្យដឹងថា បុរសទាំង៥នាក់មិនបានពន្លត់ក្រដាសសែនទេបន្ទាប់ពីដុត។
អាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃឧប្បត្តិហេតុសម្លាប់មនុស្សនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងអាល់កុលយ៉ាងសន្ធោសន្ធៅនៅខណ្ឌ កំបូល
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក