ព័ត៌មានអន្ដរជាតិ
មហាសន្និបាត UN បើកសម័យប្រជុំបន្ទាន់ស្ដីពីជម្លោះ អ៊ីស្រាអែល និងក្រុមហាម៉ាស់
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបើកសម័យប្រជុំពិសេសបន្ទាន់មួយនៅទីស្នាក់ការកណ្ដាលក្នុងទីក្រុងញូវយ៉ក ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្តក្ដៅគគុករវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Riyad Mansour បានកត់សម្គាល់នៅក្នុងសុន្ទរកថាបើកថា មនុស្សស្ទើរតែទាំងអស់ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប គឺជាជនស៊ីវិល ។ គ្មាននរណាម្នាក់អាចការពារពីការសម្លាប់នេះបាននោះទេ ហើយទាំងនេះគឺជា “ឧក្រិដ្ឋកម្ម” ។
លោក Mansour ក៏បាននិយាយដែរថា “ចម្លើយដែលត្រឹមត្រូវពីការវាយប្រហាររបស់អ៊ីស្រាអែលនាពេលកន្លងមក គឺការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន មិនមែនជាការសម្លាប់ជនស៊ីវិលអ៊ីស្រាអែលនោះទេ” ។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនរូបនេះក៏បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ផងដែរ ជាពិសេសលោកសូមស្នើជួយសង្គ្រោះជីវិតមនុស្ស ព្រោះថា ពួកគេទាំងនោះគឺជា ជនស្លូតត្រង់ ។

ជាការឆ្លើយតបលោក Gilad Erdan ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសរបស់លោកកំពុងធ្វើសង្រ្គាមជាមួយក្រុមប្រដាប់អាវុធហាម៉ាស់ មិនមែនជាមួយប៉ាឡេស្ទីននោះទេ ។ លោកបានសង្កត់ធ្ងន់ថា គោលដៅរបស់អ៊ីស្រាអែលគឺ ”កម្ចាត់សមត្ថភាពរបស់ក្រុមហាម៉ាស់ទាំងស្រុង” ហើយអ៊ីស្រាអែលនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ។
ក្នុងអំឡុងពេលនៃសម័យប្រជុំរយៈពេលពីរ ២ ថ្ងៃនេះ តំណាងមកពីប្រទេសជាង ១០០ នឹងថ្លែងសុន្ទរកថា មុនពេលពួកគេបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយដែលដាក់ជូនដោយប្រទេសហ្សកដានី ។ ឯកសារនេះអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ការការពារជនស៊ីវិល និងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ។ ទោះជាយ៉ាងណា ឯកសារនោះមិនថ្កោលទោសក្រុមហាម៉ាស់ចំពោះការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលានោះទេ ។
គួរបញ្ជាក់ថា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ អាចបោះឆ្នោតលើសេចក្ដីសម្រេចណាមួយស្ដីពីជម្លោះមួយនេះ ហើយនេះក៏ជាលើកដំបូងផងដែរក្នុងរយៈពេល ៥ ឆ្នាំដែលមហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំបន្ទាន់ស្ដីពីស្ថានភាពនៅប៉ាឡេស្ទីន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ UN ទាត់ចោលសេចក្ដីព្រាង អាមេរិក និងដំណោះស្រាយ រុស្ស៊ី លើជម្លោះ អ៊ីស្រាអែល-ហាម៉ាស់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក