Connect with us

ព័ត៌មានអន្ដរជាតិ

លោក Wang Yi ប្រាប់រដ្ឋមន្ត្រីការបរទេស អាមេរិក ថា ប្រទេសទាំងពីរមាន​ការខ្វែងគំនិតគ្នា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នា និងមានភាពខុសគ្នា ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ប្រទេសទាំងពីរក៏មានផលប្រយោជន៍រួមសំខាន់ៗផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងចិន-អាមេរិក គួរតែត្រូវបានដាក់ឲ្យត្រឡប់ទៅរកផ្លូវល្អសាជាថ្មី និងស្ថិតនៅស្ថិរភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

ស្របពេលជាមួយគ្នានេះ អ្នកការទូតទាំងពីរទំនងជាពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលទ្វេភាគី និងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាបញ្ហាទាក់ទងនឹងកូរ៉េខាងជើង ខណៈលោក Wang Yi ក៏មានគម្រោងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan នៅថ្ងៃសុក្រនេះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ប្រសិនបើមានជំនួបនេះមែន លោក Sullivan នឹងលើកឡើងប្រាប់លោក Wang Yi ពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ រវាងនាវាហ្វីលីពីន និងនាវាចិន នៅសមុទ្រចិនខាងត្បូង ។

ក្នុងជំនួបនេះដែរ អ្នកសង្កេតការណ៍ក៏កំពុងតាមមើលថាតើ កិច្ចប្រជុំជាបន្តបន្ទាប់របស់លោក Wang Yi នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden ដែរឬយ៉ាងណា ខណៈមានក្ដីរំពឹងថា មេដឹកនាំទាំងពីរអាចជួបគ្នានៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ថា យន្តហោះចិន បានចូលមកកៀកយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ប៊ិះនឹងបុកគ្នាទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម