Connect with us

ព័ត៌មានអន្ដរជាតិ

អេហ្ស៊ីប ស៊ើបអង្កេតឧប្បត្តិហេតុ មីស៊ីលធ្លាក់ចំមន្ទីរពេទ្យរបស់ខ្លួន នៅជាប់ព្រំដែនអ៊ីស្រាអែល

បានផុស

នៅ

មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប ដោយបំផ្លិចបំផ្លាញមន្ទីរពេទ្យមួយ និងបង្ករបួសដល់មនុស្សយ៉ាងតិចប្រាំមួយនាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ប្រភពផ្លូវការ, បណ្តាញព័ត៌មាន Al Qahera របស់ប្រទេសអេហ្ស៊ីបរាយការណ៍ថា មីស៊ីលបានវាយប្រហារមន្ទីរពេទ្យក្នុងទីក្រុង Taba កាលពីព្រឹកថ្ងៃសុក្រទី២៦ខែតុលា។

ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបើកការស៊ើបអង្កេតដើម្បីកំណត់រកប្រភពដើមនៃការបាញ់មីស៊ីលនេះ ហើយប្រកាសថា ខ្លួនសូមរក្សាសិទ្ធិក្នុងការឆ្លើយតបនៅពេលវេលាដ៏ត្រឹមត្រូវ។

ចំណែកកាសែត Times of Israel ផ្សាយថា កងកម្លាំងការពារអ៊ីស្រាអែល ក៏បានដឹងអំពីឧប្បត្តិហេតុសន្តិសុខនេះដែរ ប៉ុន្តែគេមិនច្បាស់ទេថាតើ វាទាក់ទងនឹងសង្រ្គាមនៅតំបន់ហ្គាហ្សាដែលកំពុងបន្តមែនឬក៏អត់។

សូមបញ្ជាក់ជាថ្មី កាលពីដើមសប្តាហ៍នេះ អ៊ីស្រាអែលនិយាយថា គ្រាប់រ៉ុកកែតរបស់ក្រុមហាម៉ាស់ ក៏បានវាយប្រហារតំបន់មួយនៅជិតទីក្រុងកំពង់ផែ Eilat ភាគខាងត្បូង នៅជាប់ព្រំដែនជាមួយទីក្រុង Taba ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់ចំប៉ុស្តិ៍យាម ក្នុងទឹកដីអេហ្ស៊ីប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម