ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ បញ្ជាក់ជំហរ មិនដោះលែងចំណាប់ខ្មាំងដាច់ខាត លុះត្រាមានបទឈប់បាញ់
សមាជិកនៃគណៈប្រតិភូក្រុម ហាម៉ាស់ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ បានគូសបញ្ជាក់ថា ក្រុមនេះ មិនអាចដោះលែងចំណាប់ខ្មាំងបានឡើយ រហូតដល់មានកិច្ចព្រមព្រៀងបទឈប់បាញ់។
ស្របពេលជាមួយគ្នានោះ លោក Abu Hamid របស់ក្រុមហាម៉ាស់និយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានសម្លាប់ចំណាប់ខ្មាំងចំនួន៥០នាក់ ហើយថា ក្រុមនេះត្រូវការពេលវេលាដើម្បីកំណត់ទីតាំងមនុស្សទាំងអស់ ដែលត្រូវបាននាំទៅហ្គាហ្សា ដោយក្រុមប៉ាឡេស្ទីនផ្សេងទៀត។

ការអះអាងនេះកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Haaretz រាយការណ៍ថា ចំណាប់ខ្មាំងមួយចំនួនធំដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ចាប់ខ្លួន អាចនឹងត្រូវដោះលែងវិញក្នុងរយៈពេលយ៉ាងយូរ ២ ថ្ងៃទៀត អាស្រ័យលើវឌ្ឍនភាពនៃការចរចា។
ស្របពេលជាមួយគ្នានោះ ក្នុងសុន្ទរកថាមួយនាពេលថ្មីៗ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរំដោះចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។
ដោយឡែក កាសែត New York Times បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកកំពុងស្នើឲ្យអ៊ីស្រាអែលពន្យារពេលប្រតិបត្តិការវាយលុកតាមដីគោលនៅតំបន់ហ្គាហ្សា ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ខែលការពារដែនអាកាសសម្រាប់ការការពារកងទ័ពអាមេរិកនៅក្នុងតំបន់ ជាពិសេសវាក៏នឹងផ្តល់ពេលវេលាបន្ថែមទៀតដើម្បីចរចាដោះលែងចំណាប់ខ្មាំងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera, NHK
ចុចអាន៖ អ៊ីស្រាអែល ថា ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងមួយចំនួនធំយ៉ាងយូរ ២ ថ្ងៃទៀត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ