ព័ត៌មានអន្ដរជាតិ
ពិភពលោកភ័យថា សង្គ្រាមនៅមជ្ឈិមបូព៌ា នឹងផ្ទុះកាន់តែធំ ក្រោយយន្តហោះចម្បាំងអាមេរិក វាយប្រហារទីតាំងអ៊ីរ៉ង់ នៅស៊ីរី
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើទីតាំងដែលគ្រប់គ្រងដោយអ៊ីរ៉ង់ចំនួនពីរ នៅភាគខាងកើតប្រទេសស៊ីរី បានបង្កឲ្យមានការភ័យខ្លាចជាសកលថា តំបន់មជ្ឈិមបូព៌ាទាំងមូលអាចធ្លាក់ចូលទៅក្នុងជម្លោះដ៏ហិង្សា ខណៈស្ថានភាពបច្ចុប្បន្ន ហាក់ដូចជាគ្រាប់បែកដែលហៀបនឹងផ្ទុះអ៊ីចឹង។

មន្ទីរបញ្ចកោណ បានបញ្ជូនយន្តហោះចម្បាំង F-16 ពីរគ្រឿង ដើម្បីវាយប្រហារឃ្លាំងអាវុធ និងរោងចក្រគ្រាប់រំសេវនៅជិតតំបន់ Abu Kamal ខណៈទីតាំងទាំងពីរនេះ ត្រូវបានគេអះអាងថា គ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណគូសបញ្ជាក់ថា ការវាយប្រហារនេះ គឺមិនជាប់ពាក់ព័ន្ធនឹងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ទេ ប៉ុន្តែវាបានកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានថា សហរដ្ឋអាមេរិក នឹងមិនរួចខ្លួនឡើយ ប្រសិនបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារក្រុមហាម៉ាស់។

បន្ទាប់ពីការវាយប្រហារនៅស៊ីរី អតីតទីប្រឹក្សាសេតវិមានលោក Ben Rhodes ដែលធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី Barack Obama លើគោលនយោបាយមជ្ឈិមបូព៌ា ក្នុងអំឡុងពេលកាន់តំណែង បានព្រមានថា ឥឡូវនេះ តំបន់មជ្ឈិមបូព៌ាគឺជា “ធុងរំសេវ” ដែលរង់ចាំគេមកអុជបញ្ឆេះ។
លោកនិយាយថា “ធុងរំសេវនឹងផ្ទុះនៅកន្លែងណាមួយ វាអាចជាស៊ីរី លីបង់ អ៊ីរ៉ាក់និងយេម៉ែន។ វាមានហានិភ័យច្រើននៅទីនេះ និងទូទាំងតំបន់”។

ការព្រមានរបស់លោក Rhodes ក៏កើតឡើងផងដែរ បន្ទាប់ពីលោក Tor Wennesland អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា និយាយថា ការកើនឡើងនៃអំពើហិង្សា អាចផ្លាស់ប្តូរគន្លងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនភ្លាមៗ ហើយអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូលទៅជាមួយ។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីសប្តាហ៍មុនថា “ព្រឹត្តិការណ៍កាលពីថ្ងៃមុន បង្កឲ្យមានភាពសោកសង្រេង។ ហានិភ័យនៃការរីកធំជម្លោះនេះ គឺពិតប្រាកដ និងគ្រោះថ្នាក់ខ្លាំងណាស់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីរ៉ង់ ព្រមានថា អាមេរិក នឹងមិនរួចខ្លួនឡើយ បើអ៊ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅ ប៉ាឡេស្ទីន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ