ព័ត៌មានអន្ដរជាតិ
គណបក្សលោកស្រី ស៊ូជី សុំឲ្យ UN ជួយ
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី៥ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយស្នើសុំអង្គការនេះនិងសហគមន៍អន្តរជាតិធានាឲ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធារួមមានទាំងលោកស្រី អ៊ុងសាន ស៊ូជីនិងលោក U Win Myint ផងដែរ។

ទីប្រឹក្សារដ្ឋនិងអតីតប្រធានាធិបតី រួមជាមួយមេដឹកនាំគណបក្ស NLD, សកម្មជននយោបាយនិងឥស្សរជនសាធារណៈ ត្រូវបានចាប់ខ្លួនដោយយោធាកាលពីថ្ងៃទី១ខែកុម្ភៈនៅពេលការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាស។
NLD បានស្នើដល់ UN និងសហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់យោធា ដោយនិយាយថា កងទ័ពបានដណ្តើមអំណាចប្រឆាំងនឹងច្បាប់ដែលមានស្រាប់។ NLD ក៏បានអំពាវនាវឲ្យមានសកម្មភាពដើម្បីធានាថា “លទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០២០ត្រូវបានទទួលស្គាល់ផងដែរ”។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយប្រធានក្រុមប្រឹក្សាលោកស្រី Barbara Woodward កាលពីថ្ងៃទី៤ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ UN បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសអំពីភាពអាសន្នរបស់យោធានៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ខែកុម្ភៈនិងការឃុំខ្លួនសមាជិករដ្ឋាភិបាល។ ពួកគេបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ចំពោះអ្នកទាំងអស់ដែលត្រូវបានឃុំខ្លួន។

កាលពីថ្ងៃទី៤ខែកុម្ភៈដដែលនោះ នៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់លើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានអំពាវនាវផងដែរដល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាឲ្យបោះបង់អំណាច, ដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួន, ដកការរឹតត្បិតលើបណ្តាញទូរគមនាគមន៍និងចៀសវាងអំពើហិង្សា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ