Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់សម្លាប់រង្គាលនៅអាមេរិក ត្រូវបានរកឃើញ ស្លាប់

បានផុស

នៅ

ក្រោយការតាមប្រមាញ់រយៈពេល៤៨ម៉ោង, ទីបំផុត ប៉ូលិសបានរកឃើញសពបុរសជាជនសង្ស័យ ក្នុងការបាញ់ប្រហារសម្លាប់រង្គាលមនុស្សចំនួន១៨នាក់ និងរបួស១៣នាក់នៅទីក្រុង Lewiston នៃរដ្ឋ Maine។

ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Robert R. Card (រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពលោក Robert R. Card អាយុ៤០ឆ្នាំ ត្រូវបានរកឃើញនៅក្នុងព្រៃក្បែរក្រុង Lisbon Falls ពោលគឺនៅជិតកន្លែងដែលប៉ូលិសរកឃើញរថយន្តទុកចោលមួយគ្រឿង បន្ទាប់ពីការបាញ់ប្រហារកាលពីយប់ថ្ងៃពុធទី២៥ខែតុលា។

លោកស្រី Janet Mills អភិបាលរដ្ឋ Maine បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជនសង្ស័យបានស្លាប់ហើយ! សូមអរគុណដល់មន្ត្រីរាប់រយនាក់មកពីភ្នាក់ងារផ្សេងៗដែលចូលរួមក្នុងការស្វែងរកនេះ”។

លោកស្រី Janet Mills អភិបាលរដ្ឋ Maine (រូបថត៖ Getty Images)

ស្របពេលជាមួយគ្នានោះ លោក Mike Sauschuck ស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Maine បាននិយាយថា លោក Card បានស្លាប់ដោយការបាញ់សម្លាប់ខ្លួន។

យោងតាមស្ថិតិចងក្រងដោយអង្គការ Gun Violence Archive បានបង្ហាញថា ការបាញ់ប្រហារទ្រង់ទ្រាយធំនៅរដ្ឋ Maine គឺជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៣។

យោងតាមតួលេខផ្លូវការ, រដ្ឋ Maine មានករណីឃាតកម្មសរុប២៩លើកក្នុងឆ្នាំ២០២២, ក្នុងនោះមាន១៥លើកពាក់ព័ន្ធនឹងបញ្ហាក្នុងគ្រួសារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ជនសង្ស័យវាយប្រហារនៅអាមេរិក គឺជាគ្រូបង្ហាត់បាញ់កាំភ្លើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម