Connect with us

ព័ត៌មានអន្ដរជាតិ

បែកស្ពានកញ្ចក់នៅឥណ្ឌូណេស៊ី ស្លាប់អ្នកទេសចរម្នាក់ (មានវីដេអូ)

បានផុស

នៅ

ស្ពានកញ្ចក់ Geong កម្ពស់ ១០ ម៉ែត្រ នៅប្រទេសឥណ្ឌូណេស៊ីបែកកាលពីថ្ងៃពុធ ទី២៥ ខែតុលា វេលាម៉ោង ១០ ព្រឹក ខណៈពេលមានអ្នកទេសចរ ១១ នាក់កំពុងឆ្លងកាត់ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នេះប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ហេតុ​ការណ៍​បែកស្ពាន ហើយ​​រៀប​ចំ​កន្លែង​កើត​ហេតុ ​ចំ​ពេល​មាន​ការ​អះអាង​ថា ​អ្នក​គ្រប់​គ្រង​កន្លែងនោះធ្លាប់​មើល​រំលង​បណ្តឹង​អំពី​សុវត្ថិភាព​ស្ពាន ។

ជាក់ស្ដែង លោក Ekop Purnomo ប្រធានសហករណ៍ព្រៃឈើ Limpakuwus Pine ធ្លាប់បានទាក់ទងអ្នកគ្រប់គ្រងរបស់ស្ពាន Geong នៅពេលដែលស្ពានបើក ដើម្បីស្វែងរកការវាយតម្លៃសុវត្ថិភាព កាលពីខែមេសា ។ លោកមានប្រសាសន៍ថា ខ្លួនបានទៅជួបអ្នកគ្រប់គ្រងរបស់ស្ពាន Geong បន្ទាប់ពីទទួលពាក្យបណ្តឹងនៅលើប្រព័ន្ធផ្សព្វផ្សាយដែលបង្កើនការព្រួយបារម្ភ អំពីសុវត្ថិភាពនៃស្ពាន ។

Purnomo បន្តទៀតថា ភ្ញៀវដល់ទៅ ៥ ភាគរយបានរិះគន់ពីស្ពានតាមបណ្ដាញសង្គម ។ ចំណែកឯអ្នកគ្រប់គ្រងស្ពានវិញមិនចូលរួមប្រជុំដើម្បីពិនិត្យសុវត្ថិភាពទេ បែរជាបញ្ជូនអ្នកផ្សេងឲ្យមកជំនួសទៅវិញ ។

បច្ចុប្បន្នលោក Purnomo យល់ព្រមបិទព្រៃ តាមសំណើរបស់ប៉ូលិសក្នុងតំបន់ ដើម្បីបន្តការស៊ើបអង្កេត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ ស្ពានកញ្ចក់ដំបូងនៅទីក្រុងដាឡាត បើកឲ្យទស្សនាជាសាធារណៈហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម