ព័ត៌មានអន្ដរជាតិ
កូនប្រុសតែមួយរបស់លោកស្រី យីងឡាក់ ឈ្នះពានរង្វាន់សិស្សឆ្នើមនៅអង់គ្លេស
Supasek Amornchat ដែលជាកូនប្រុសដ៏មានទេពកោសល្យ និងសមត្ថភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ក្រៅពីការសិក្សា ថ្មីៗនេះលោកបានឈ្នះពាននិស្សិតឆ្នើមដោយមោទនភាពមកជូនម្ដាយ។

ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បានចែករំលែករូបភាពនៃភាពជោគជ័យរបស់កូនប្រុសគឺលោក Supasek Amornchat ដែលឈ្នះពានរង្វាន់សិស្សឆ្នើមពីមហាវិទ្យាល័យ Imperial ទីក្រុងឡុងដ៍។
ក្នុងនោះផងដែរ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានសរសេរសំណេរអបអរដល់កូនប្រុសអមដោយរូបភាពប៉ុន្មានសន្លឹកថា “ទោះជួបការលំបាក ក៏នៅមានសុភមង្គលសម្រាប់បេះដូងម៉ាក់។ សូមអបអរសាទរដល់កូនប្រុស Supasek ដែលបានទទួលពានរង្វាន់ Frederic Barne Waldron ដែលជាពានរង្វាន់សិស្សឆ្នើម។ ពានរង្វាន់នេះត្រូវបានតែងតាំងដោយប្រធានមហាវិទ្យាល័យ Imperial College London ដែលជាសមាជិកនៃ IMeche (Mechanical Engineering) ម៉ាក់ពិតជាមានមោទនភាព ចំពោះកូនប្រុសខ្លាំងណាស់”។
លើសពីនេះទៀតដែរ អ្នកបញ្ចេញមតិបានយល់ស្របនិងគាំទ្រលោកស្រីដោយថា នេះជារង្វាន់ដ៏មានតម្លៃណាស់ ហើយវាត្រូវការការខិតខំប្រឹងប្រែងជាច្រើន ដើម្បីទទួលបានជោគជ័យ និងទទួលបានពានរង្វាន់នេះ។ ក្នុងនោះ ការបង្ហោះរបស់លោកស្រីយីងឡាក់ទទួលបានការ Like ច្រើនជាង ៤០ ០០០ និងជាង ២ ៨០០ Comment សុទ្ធតែសរសើរនិងអបអរដល់កូនប្រុសទោលរូបនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញៀវទេសចរ ៥ ប្រទេស កម្រធ្វើដំណើរមកទស្សនាប្រទេសថៃ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ