ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីទួរគីថា ទង្វើអ៊ីស្រាអែលជាអំពើឆ្កួតលីលា
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងតំបន់ហ្គាហ្សា ដោយចាត់ទុកទង្វើអ៊ីស្រាអែលជាអំពើឆ្កួតលីលា ដែលបានសម្លាប់ជីវិតមនុស្សមិនដឹងអីរាប់សិបនាក់។

ការអំពាវនាវរបស់ប្រធានាធិបតីទួរគីបានធ្វើឡើង ក្រោយពេលរដ្ឋជ្វីហ្វប្រកាសពីការលុកលុយជើងគោករបស់ខ្លួនចូលក្នុងទឹកដីប៉ាឡេស្ទីន។

នៅក្នុងសារមួយដែលបានចេញផ្សាយនៅលើបណ្ដាញ X នៅថ្ងៃសៅរ៍នេះ លោក Erdogan បានអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សំដៅទៅលើជនស៊ីវិល ក្នុងគោលបំណងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅតែប៉ុណ្ណោះ។ ប្រធានាធិបតីទួរគីរូបនេះបន្ថែមថា “អ៊ីស្រាអែលត្រូវតែចេញពីស្ថានភាពឆ្កួតលីលានេះភ្លាមៗ ហើយបញ្ឈប់ការវាយប្រហាររបស់ខ្លួន” ។ លោកក៏បានអំពាវនាវឱ្យអ្នកគាំទ្រប៉ាឡេស្ទីនចូលរួមជាមួយនឹងលោកសម្រាប់ការប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីនប្រឆាំងនឹងការគៀបសង្កត់របស់អ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ផ្ទុះការប្រយុទ្ធជើងគោកនៅតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ