ព័ត៌មានអន្ដរជាតិ
គណបក្សភឿថៃ តែងតាំងកូនស្រីពៅលោក ថាក់ស៊ីន ជាប្រធានថ្មី
គណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់ប្រទេសថៃបច្ចុប្បន្ន បានតែងតាំងលោកស្រី Paetongtarn Shinawatra ជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា បន្ទាប់ពីលោក Srettha Thavisin ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីដោយសភា កាលពីប៉ុន្មានខែមុន។

លោកស្រី Paetongtarn Shinawatra ដែលមានរហស្សនាម “អ៊ុង អ៊ីង” ធ្លាប់ស្ថិតក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ កំលុងការបោះឆ្នោតខែឧសភា ប៉ុន្តែក្រោយមកសភាថៃសម្រេចជ្រើសរើសលោក Srettha ជានាយករដ្ឋមន្ត្រី។
ក្រោយក្លាយជាប្រធានបក្សថ្មី ស្ត្រីនយោបាយរូបនេះបានថ្លែងអំណរគុណដល់សមាជិកបក្សសម្រាប់ការយល់ព្រមឱ្យរូបនាងកាន់កាប់អំណាច និងបានប្តេជ្ញាកសាងភាពជោគជ័យជូនបក្ស ជាពិសេសនឹងបន្តបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនថៃ។

សូមបញ្ជាក់ថា លោកស្រី Paetongtarn Shinawatra ជាអតីតពាណិជ្ជករដែលមានសញ្ញាប័ត្រផ្នែកគ្រប់គ្រងសណ្ឋាគារពីសាកលវិទ្យាល័យ Surrey របស់ប្រទេសអង់គ្លេស។ ថ្វីត្បិតបច្ចុប្បន្នស្រ្តីវ័យ ៣៧ឆ្នាំរូបនេះ ប្រឡូកលើឆាកនយោបាយ ប៉ុន្តែលោកស្រីក៏នៅតែកាន់កាប់ក្រុមហ៊ុនរាប់សិបក្នុងដៃ សរុបដល់ទៅ ២១ក្រុមហ៊ុន និងទឹកប្រាក់ប្រមាណ ៩,៥៩៩លានបាត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ កូនៗលោក ថាក់ស៊ីន ៣ រូប សុទ្ធតែកាន់កាប់ក្រុមហ៊ុនធំៗ ខណៈកូនស្រីពៅនៃបក្សភឿថៃ មានទ្រព្យលើសគេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ