Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់វៀតណាមផ្អាកជើងហោះហើរទៅកាន់ប្រទេសជាច្រើន

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways កាលពីថ្ងៃអាទិត្យបានប្រកាសផ្អាកជើងហោះហើរអន្តរជាតិចំនួន ១០ ទៅកាន់គោលដៅអាស៊ី និងអឺរ៉ុប ដើម្បីធានាបាននូវធនធាន និងផ្ដល់ប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការហោះហើរក្រោយៗទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុនបានចាប់ផ្តើមផ្អាកជើងហោះហើររវាងទីក្រុងហាណូយ និងទីក្រុង Incheon របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃអាទិត្យមកម្ល៉េះ ។

ចំណែកជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសសិង្ហបុរី ទីក្រុងស៊ីដនី និងទីក្រុងមែលប៊នរបស់អូស្ត្រាលី នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខណៈដែលសេវាកម្មផ្លូវអាកាសពីទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុង Frankfurt របស់អាល្លឺម៉ង់ ក៏នឹងត្រូវផ្អាកនៅថ្ងៃតែមួយនោះ ។

ដូចគ្នានេះដែរ ការហោះហើរពីទីក្រុងហាណូយទៅកាន់ទីក្រុងបាងកក ទីក្រុងណារីតារបស់ជប៉ុន និងតៃប៉ិរបស់តៃវ៉ាន់ នឹងត្រូវផ្អាក ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ចំណែកពីទីក្រុងហូជីមិញទៅទីក្រុងបាងកករបស់ថៃ នឹងដំណើរការចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ប៉ុន្តែសម្រាប់ការហោះហើរ​ក្នុងស្រុកវិញ ក្រុមហ៊ុននៅតែរក្សាប្រតិបត្តិការធម្មតាដដែរ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្ដល់សំណងជាទឹកប្រាក់ និងផ្លាស់ប្ដូរជើងហោះហើរជូនទៅដល់អតិថិជនដែលបានទិញ ក៏ដូចជាកក់សំបុត្រទុកមុនរួចហើយផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កូរ៉េ​ខាង​ជើង ស្ដី​ឲ្យ​អាមេរិក​ថា​ចេះតែ​បង្ក​រឿង ក្រោយ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះចម្បាំង​នៅ​ប៊ូសាន

ណា សាឌី
ជីវិតកម្សាន្ដ១១ នាទីutes មុន

ណាសាឌី ស្នើបុរសគ្រប់រូប គួររៀនផ្តល់តម្លៃលេីអាជីពការងារស្រី្តឱ្យបានច្រេីន (មានវីដេអូ)

ព័ត៌មានជាតិ១២ នាទីutes មុន

និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង

សេដ្ឋកិច្ច២៧ នាទីutes មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម