ព័ត៌មានអន្ដរជាតិ
លោក Netanyahu ថា ទាហាន អ៊ីស្រាអែល ចូលទៅតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កងទ័ពអ៊ីស្រាអែលបានចល័តចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ និងរំដោះចំណាប់ខ្មាំងដែលត្រូវបានចាប់ឃុំខ្លួន អំឡុងការវាយប្រហារមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ។

លោកនាយករដ្ឋមន្ត្រីបាននិយាយតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា “ប្រជាពលរដ្ឋអ៊ីស្រាអែល និងកងទ័ពជើងគោករបស់យើងបានឆ្លងកាត់ច្រកព្រំដែនតំបន់ហ្គាហ្សាដើម្បីចូលទៅក្នុងរូងភ្នំលាក់ខ្លួនរបស់ក្រុមហាម៉ាស់ ហើយវាគឺជាសង្រ្គាមដែលមានគោលបំណងច្បាស់លាស់ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធមួយនេះ និងនាំចំណាប់ខ្មាំងត្រឡប់មកវិញផងដែរ” ។
ការអះអាងរបស់លោក Netanyahu កើតមានឡើង បន្ទាប់ពីមានការអនុម័តជាឯកច្ឆ័ន្ទស្ដីអំពីការសម្រេចចិត្តពង្រីក និងប្រកាសបើកប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីបពីសំណាក់សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាមរបស់ប្រទេស ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិលោក Yoav Galant និងរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ Benny Gantz, លោក Netanyahu បានសង្កត់ធ្ងន់ថា “យើងសម្រេចធ្វើដូច្នេះ ព្រោះយើងមានទំនួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ ហើយយើងក៏មានកាតព្វកិច្ចការពារទាហានរបស់យើងផងដែរ” ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧,៧០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Netanyahu សម្រេចបើកប្រតិបត្តិការជើងគោកលើតំបន់ហ្គាហ្សា ជាឯកច្ឆ័ន្ទ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី