ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញអ៊ីស្រាអែល ឲ្យការពារជនស៊ីវិល និងបង្កើនជំនួយដល់ តំបន់ហ្គាហ្សា
កាលពីថ្ងៃអាទិត្យទី២៩ខែតុលា សហរដ្ឋអាមេរិក បានជំរុញអ៊ីស្រាអែល ឲ្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ចំពេលមានការថ្កោលទោសកាន់តែខ្លាំង លើការបាត់បង់ជីវិតមនុស្សដោយសារអ៊ីស្រាអែលទម្លាក់គ្រាប់អស់រយៈពេល៣សប្តាហ៍។
សេតវិមាននិយាយថា លោកប្រធានាធិបតី Joe Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្នុងការអំពាវនាវមួយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយគួរតែធ្វើដូច្នេះតាមរបៀបដែលស្របតាមច្បាប់អន្តរជាតិ ស្តីពីការការពារជនស៊ីវិល។

ស្របពេលជាមួយគ្នានោះ លោក Biden និង Netanyahu បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារចំណាប់ខ្មាំងជាង២០០នាក់ ដែលត្រូវក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនចាប់ខ្លួន ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលសម្លាប់មនុស្សប្រមាណ១៤០០នាក់។
យោងតាមសេតវិមាន, លោក Biden ក៏បានគូសបញ្ជាក់ផងដែរ អំពីតម្រូវការ ក្នុងការបង្កើនលំហូរនៃជំនួយមនុស្សធម៌ជាបន្ទាន់ និងសំខាន់ ដើម្បីបំពេញតម្រូវការរបស់ជនស៊ីវិលនៅក្នុងតំបន់ ហ្គាហ្សា ខណៈការផ្គត់ផ្គង់កំពុងធ្លាក់ចុះ។
សូមបញ្ជាក់ ដោយសារតែចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប បានឈានដល់ខ្ទង់ពាន់នាក់និងកំពុងកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលរបស់លោក Biden បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះអ៊ីស្រាអែល នឹងមិនប្រែក្លាយទៅជាការធ្វើឲ្យទឹកដីហ្គាហ្សាត្រូវខ្ទេចខ្ទីនិងធ្វើបាបប្រជាជនប៉ាឡេស្ទីន ឲ្យរងទុក្ខវេទនានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រជាជននៅហ្គាហ្សាចាប់ផ្តើមចលាចល ដោយនាំគ្នាសម្រុកចូលឃ្លាំងស្តុក លួចយកជំនួយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ