Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ពន្លះអាមេរិកនិងអ៊ីស្រាអែល យ៉ាងចាស់ដៃ

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគូសបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងមិនអើពើចំពោះការព្រមានរបស់សហរដ្ឋអាមេរិក ដែលកុំឲ្យធ្វើអន្តរាគមន៍ក្នុងជម្លោះ ហាម៉ាស់-អ៊ីស្រាអែល ឡើយ។ ទន្ទឹមនោះ លោកក៏បានរិះគន់បស្ចិមប្រទេស ជុំវិញភាពស្ទាក់ស្ទើរក្នុងការជួយបញ្ចប់អរិភាពមួយនេះផងដែរ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ជាមួយ Al Jazeera កាតា កាលពីថ្ងៃអាទិត្យទី២៩ខែតុលា លោក Raisi និយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្នើសុំឲ្យយើងកុំលូកដៃ ទាំងដែលពួកគេកំពុងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អង្គភាព Zionist ហើយនេះគឺជាការទាមទារមិនត្រឹមត្រូវឡើយ”។

ប្រធានាធិបតីអ៊ីរ៉ង់ក៏អះអាងដែរថា ប្រតិបត្តិការជើងគោកពង្រីកធំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គឺជាការបរាជ័យ។ វាគឺជាជ័យជម្នះទីពីរ សម្រាប់ប៉ាឡេស្ទីន បន្ទាប់ពីការចាប់ផ្តើម ប្រតិបត្តិការព្យុះ al-Aqsa កាលពីថ្ងៃទី៧ខែតុលា។

លើសពីនេះ លោក Raisi បានបន្តចោទប្រកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលមិនបញ្ចេញឈ្មោះមួយចំនួនថា បានរារាំងបទឈប់បាញ់នៅហ្គាហ្សា។ លោកបានហៅគោលនយោបាយបែបនេះថាជា “អំពើឧក្រិដ្ឋកម្ម”។ ការគណនារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺខុសទាំងស្រុង។ ពួកគេនឹងមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនជាមួយនឹងមជ្ឈិមបូព៌ាថ្មីនោះទេ។

(រូបថត៖ CNBC)

គួរបញ្ជាក់ថា បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម ហាម៉ាស់ លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ដើម​ខែ​នេះ ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​គាំទ្រ​​អ៊ីស្រាអែលដោយ​គ្មាន​លក្ខខណ្ឌ​ ហើយថែមទាំង​ព្រមាន​អ៊ីរ៉ង់ ​ឲ្យ​ប្រយ័ត្ន​ខ្លួនទៀតផង។

លោក Biden បាននិយាយជាសាធារណៈថា ការចរចាបទឈប់បាញ់មិនអាចចាប់ផ្តើមបានទេ រហូតដល់ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាង២០០នាក់សិន។

ការអត្ថាធិប្បាយរបស់លោក Raisi ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានសហរដ្ឋអាមេរិកថា “រណសិរ្សថ្មីនឹងបើកមុខ ប្រឆាំងទីក្រុងវ៉ាស៊ីនតោន ប្រសិនបើខ្លួនមិនផ្លាស់ប្តូរគោលនយោបាយនៅមជ្ឈិមបូព៌ា រួមទាំងការគាំទ្រជាក់ស្តែងចំពោះអ៊ីស្រាអែលទេនោះ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ជំរុញ អ៊ីស្រាអែល ឲ្យ ការពារ ជន ស៊ីវិល និងបង្កើន ជំនួយ ដល់ តំបន់ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម