Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាឡេស្ទីន ចងចាំទុកចំពោះប្រទេសដែលបោះឆ្នោតប្រឆាំងដំណោះស្រាយ​បទឈប់បាញ់នៅ UN

បានផុស

នៅ

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង់គ្លេសលោក Husam Zomlot បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងចងចាំទុកចំពោះប្រទេសដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Husam Zomlot

​ថ្លែងនៅក្នុងបរិវេណសភានាទីក្រុងឡុងដ៍ ក៏ដូចជានៅមុខ​ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករដែល​បាន​ប្រមូល​ផ្តុំ​គ្នាដើម្បីគាំទ្រពលរដ្ឋ​ប៉ាឡេស្ទីន, លោក Zomlot បាននិយាយថា “យើងមិនអាចដឹងពីឧក្រិដ្ឋកម្មណាមួយកើតឡើងនៅពេលខាងមុខនោះទេ ស្របពេលដែលឥឡូវនេះអ៊ីស្រាអែលបានសម្លាប់មនុស្សស្លូតត្រង់រាប់ពាន់នាក់ រួមទាំងកុមារ ៣,០០០ នាក់ទៅហើយ” ។

លោកឯកអគ្គរដ្ឋទូតបាននិយាយទៀតថា “អ៊ីស្រាអែលជោគជ័យខ្លាំងណាស់ក្នុងការបំផ្លាញផ្ទះសម្បែង សាលារៀន ព្រះវិហារ និងវិហារឥស្លាមរបស់យើង ។ អ៊ីស្រាអែលជោគជ័យខ្លាំងណាស់ក្នុងការកាត់ផ្តាច់ទំនាក់ទំនងនៅតំបន់ហ្គាហ្សា ប៉ុន្តែអ្នកដឹងទេថាតើមកពីមូលហេតុអ្វី? នោះគឺដោយសារតែពួកគេចង់ប្រព្រឹត្តឧក្រិដ្ឋកម្មខ្មៅងងឹត” ។

ពាក់ព័ន្ធទៅនឹងការបោះឆ្នោតកាលពីថ្ងៃសុក្រនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីដំណោះស្រាយដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនោះ, លោក Zomlot បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានបោះឆ្នោតឲ្យមានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលមិនបានយកត្រចៀកស្តាប់រឿងនេះនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​សម្រេច​ឲ្យមានបទឈប់បាញ់នេះត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ១២០ សំឡេង, ​ប្រឆាំង ១៤ សំឡេង និង​អនុប្បវាទ ៤៥ សំឡេង ហើយពាក់ព័ន្ធនឹងប្រទេសទាំង ១៤ ដែលបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនោះ, លោក Zomlot បាន​សង្កត់​ធ្ងន់​ថា “យើង​នឹង​ចងចាំ​ឈ្មោះពួកគេទុក” ។

លោកឯកអគ្គរដ្ឋទូត​បញ្ជាក់ថា “សាកស្រមៃមើលការបោះឆ្នោតប្រឆាំងនឹងការការពារជីវិតជនស៊ីវិល ប្រឆាំងនឹងច្បាប់អន្តរជាតិ ។ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សជាតិរបស់យើង? តើមានអ្វីកើតឡើងចំពោះតម្លៃរបស់យើង? តើមានអ្វីកើតឡើងចំពោះប្រព័ន្ធច្បាប់ស្មើភាពសម្រាប់យើងទាំងអស់គ្នា? ដូច្នេះជាចុងក្រោយលោកសូម​ជំរុញ​មេដឹកនាំ​ពិភពលោក​ឲ្យ​ក្រោក​ឈរ​ឡើងចំពោះ​ភាព​អយុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនទាំងអស់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Netanyahu ថា ទាហាន អ៊ីស្រាអែល ចូលទៅតំបន់ហ្គាហ្សាដើម្បី កម្ចាត់ក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-អូស្ត្រាលី បញ្ជាក់ពីការបន្តកិច្ចសហការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ១៧ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង២២ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម