ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ និយាយបែបណា ក្រោយគេរិះគន់ខ្លាំង រឿងថើបដៃកូនស្រីលោក ថាក់ស៊ីន?
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានច្រានចោលពាក្យរិះគន់ចំពោះការដែលគាត់ថើបដៃលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា បន្ទាប់ពីលោកស្រី ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សភឿថៃកាលពីថ្ងៃសៅរ៍ទី២៨ខែតុលា។ លោក សេដ្ឋា បញ្ជាក់ថា វាមិនពាក់ព័ន្ធរឿងនយោបាយទេ។

ឆ្លើយតបនឹងមតិរិះគន់កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីរូបនេះនិយាយថា កាយវិការនេះ គ្រាន់តែជាសញ្ញានៃសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់គាត់ចំពោះ ផែតុងតាន ប៉ុណ្ណោះ ព្រោះគាត់ចាត់ទុកលោកស្រីដូចជាគ្រួសារ។ មិនតែប៉ុណ្ណោះ គាត់និយាយថា បបូរមាត់របស់គាត់ មិនបានប៉ះដៃរបស់លោកស្រីទេ។
លោកអះអាងថា “វាជាគ្រួសារបក្សភឿថៃ ហើយឥឡូវនេះ ខ្ញុំមានមុខតំណែងជានាយករដ្ឋមន្ត្រី រីឯ ផែតុងតាន កំពុងបំពេញភារកិច្ចរបស់ខ្លួនជាប្រធានគណៈកម្មាធិការគ្រប់គ្រងថាមពលទន់ (Soft Power)។ យើងយល់ចិត្តគ្នាទៅវិញទៅមក ហើយថៃមាននាយករដ្ឋមន្ត្រីតែម្នាក់គត់”។

អ្នករិះគន់គណបក្សភឿថៃជាច្រើន បានថ្កោលទោសសកម្មភាពបែបនេះ បន្ទាប់ពីវីដេអូឃ្លីបរបស់នាយករដ្ឋមន្ត្រីថើបដៃលោកស្រី ផែតុងតាន ត្រូវបានផ្សព្វផ្សាយ។
មនុស្សជាច្រើននិយាយថា កាយវិការនេះបង្ហាញថា ទោះបីជាលោកសេដ្ឋាជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែនៅតែលូនក្រាបចំពោះមេដឹកនាំបក្សភឿថៃថ្មី។ អ្នកផ្សេងទៀត បានប្រដូចកាយវិការនេះទៅនឹងក្មេងអន្ធពាល ដែលបង្ហាញការគោរពចំពោះមេក្រុមម៉ាហ្វីយ៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ទីបំផុត កូនស្រីលោក ថាក់ស៊ីន កាន់តំណែងកំពូលមួយក្នុងបក្សភឿថៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ