ព័ត៌មានអន្ដរជាតិ
ខេត្តមួយជាប់កម្ពុជា ស្ថិតក្នុងចំណោមខេត្តក្រុងទាំង១២របស់វៀតណាមដែលកំពុងផ្ទុះការឆ្លងកូវីដក្នុងសហគមន៍
ខេត្តនិងក្រុងចំនួន១២របស់ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចាប់តាំងពីសប្តាហ៍មុនមក នៅពេលរលកថ្មីបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ក្រសួងសុខាភិបាលបានប្រកាសពីការឆ្លងក្នុងសហគមន៍ចំនួន១៩ករណីកាលពីថ្ងៃសុក្រដោយក្នុងនោះមាន១២ករណីនៅចំណុចផ្ទុះក្នុងខេត្ត Hai Duong, ៣ករណីនៅខេត្ត Dien Bien, ២ករណីនៅខេត្ត Quang Ninh, ១ករណីនៅទីក្រុងហាណូយនិង ១ករណីនៅខេត្ត Ha Giang។
ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន២ករណីលើកដំបូង កាលពីថ្ងៃទី២៨ខែមករា បន្ទាប់ពីគ្មានការឆ្លងក្នុងសហគមន៍សោះរយៈពេលជិត២ខែ។
ករណីឆ្លងក្នុងសហគមន៍សរុប៣៩៤ករណី ត្រូវបានបញ្ជាក់ចាប់តាំងពីពេលនោះមក។
អ្នកជំងឺចំនួន២៩០នាក់ត្រូវបានកត់ត្រានៅក្នុងខេត្ត Hai Duong, ៤៦នាក់នៅខេត្ត Quang Ninh, ២៣នាក់នៅទីក្រុងហាណូយ, ១៨នាក់នៅខេត្ត Gia Lai (ជាប់ព្រំដែនកម្ពុជា), ៣នាក់នៅខេត្ត Bac Ninh, ៣នាក់នៅខេត្ត Dien Bien, ២នាក់នៅខេត្ត Hoa Binh, ៥នាក់នៅខេត្ត Binh Duong និងម្នាក់ៗនៅក្នុងទីក្រុងហូជីមិញ, ទីក្រុង Hai Phong, ខេត្ត Bac Giang និងខេត្ត Ha Giang។
ភាគច្រើននៃការឆ្លងក្នុងសហគមន៍គឺមានជាប់ទាក់ទងទៅនឹងខេត្ត Hai Duong និង Quang Ninh ដែលខេត្តទាំងពីរនេះ មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសវៀតណាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ឆ្លងក្នុងសហគមន៍នៅវៀតណាម មនុស្ស១០,០០០នាក់ត្រូវធ្វើចត្តាឡីស័ក
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ