ព័ត៌មានអន្ដរជាតិ
បច្ចេកវិទ្យាប្លែកៗទាំង ៦ ក្នុងប្រទេសចិន ដែលមនុស្សកម្របានឃើញ
បច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែមានគំនិតច្នៃប្រឌិតខ្លាំងលើសម្ភារប្រើប្រាស់ប្រចាំថ្ងៃឲ្យកាន់តែទំនើបជាងមុនបន្ថែមទៀត។ ជាក់ស្ដែងនាបច្ចុប្បន្ននេះ ចិនបានក្លាយជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយសុទ្ធសឹងតែជាវត្ថុដែលមានការការច្នៃប្រឌិតមិនធ្លាប់ឃើញពីមុនមក។
ខាងក្រោមនេះ គឺជាបច្ចេកវិទ្យាទំនើបបំផុតរបស់ប្រទេសចិនទាំង៦ សឹងតែមិនធ្លាប់ឃើញឡើយ។

១ រោងចក្រថាមពលកញ្ចក់ទំនើប (Super mirror power plant)
រោងចក្រមួយនេះអាចផលិតអគ្គិសនីពីកម្ដៅ និងមានប្រសិទ្ធិភាពរហូតដល់ 100MW មេហ្គាវ៉ាត់។ ប្រតិបត្តិការរបស់រោងចក្រ Super mirror power វានឹងមានសសរខ្ពស់មួយនៅចំកណ្តាលដើម្បីទទួលថាមពលនៃពន្លឺព្រះអាទិត្យដែលយើងជួបជារៀងរាល់ថ្ងៃ។ ជាពិសេស មានបង្អួចប្រហែល ១ម៉ឺន ដើម្បីចាប់កាំរស្មីព្រះអាទិត្យសម្រាប់តម្រូវការថាមពលកម្ដៅ ទៅជំនួសថាមពលអគ្គិសនីជំនួសវិញ។ ការច្នៃប្រឌិតកញ្ចក់ទំនើបនេះ គឺងាយស្រួលដល់បរិស្ថាន។
២ ឡានក្រុងឆ្លាតវៃដើរដោយថាមពល 5G (5G powered smart bus)
ឡានក្រុងប្រើ 5G មិនត្រូវការអ្នកបើកបរទេ! រថយន្តនឹងមានកាមេរ៉ាជាង២០ រួមគ្នា អាចភ្ជាប់ទៅប្រព័ន្ធនានាទូទាំងទីក្រុង មិនថាជាកន្លែងចតឬបត់ទេ។ ឡានក្រុងមាន ៨ កៅអី ទោះបីវាមិនមានដៃចង្កូតក៏ដោយ ឡានក្រុងអាចផ្លាស់ប្តូរផ្លូវ ក្នុងពេលជាមួយគ្នាចៀសវាងឧបសគ្គ រួមទាំងការជែងរថយន្តផ្សេងទៀត និងការឈប់ត្រឹមត្រូវនៅស្ថានីយ៍រថយន្តក្រុង។ 5G powered smart bus គឺជាចំណុចចាប់ផ្តើមសម្រាប់ការអភិវឌ្ឍន៍ការដឹកជញ្ជូនរបស់ប្រទេសចិននាពេលអនាគត ដែលនឹងអាចពង្រីកបន្ថែមទៀតនៅថ្ងៃដែល 5G ត្រៀមខ្លួនពេញលេញ។
៣ ការដឹកជញ្ជូនមនុស្សយន្ត (Robotic Delivery)
ការបង្កើតថ្មីដើម្បីចែកចាយអាហារអំឡុងពេល COVID និងកាត់បន្ថយហានិភ័យនៃការឆ្លងផងដែរ ដូចជាក្រុមហ៊ុន Alibaba ប្រើប្រាស់មនុស្សយន្តដើម្បីចែកចាយផលិតផលសម្រាប់អតិថិជន ហើយការឆ្លើយតបក៏ល្អដូចគ្នា។ ក្រោយមកក្រុមហ៊ុន Alibaba គ្រោងនឹងផលិតរថយន្តដឹកទំនិញគ្មានអ្នកបើកបរដែលមានឈ្មោះថា G-PLUS ។ជាមួយនឹងភាពវៃឆ្លាតដូចមនុស្ស ហើយល្បឿននៃការឆ្លើយតបបន្ទាន់គឺលឿនជាងមនុស្ស៧ដង ដូច្នេះមនុស្សយន្តអាចដោះស្រាយបាន។
៤ អាងចិញ្ចឹមត្រីសមុទ្រធំជាងគេទាំង ៥ នៅលើពិភពលោក
ការរីកចម្រើនរបស់ប្រទេសចិន អភិវឌ្ឍអ្វីៗគ្រប់យ៉ាង។ ការនេសាទក៏ដូចគ្នាដែរ។ អាងចិញ្ចឹមត្រីដ៏ធំនេះមានកម្ពស់ ៣៨ម៉ែត្រ និងរង្វង់ប្រវែង១៨០ ម៉ែត្រ ហើយវាអាចលិចក្នុងជម្រៅពី ៤ ទៅ ៥០ ម៉ែត្រ ហើយសមត្ថភាពទឹករបស់វាគឺប្រហែល ៥០,០០០ ម៉ែត្រគូប។

៥ វេជ្ជបណ្ឌិត A.I
ព្រោះចិនជាប្រទេសដែលមានប្រជាជនច្រើន រួមទាំងចំនួនមនុស្សចាស់ក៏ត្រូវការបុគ្គលិកពេទ្យច្រើនដែរ។ ដូច្នេះជនជាតិចិនបានមកជាមួយ A.I. ដើម្បីអញ្ជើញបុគ្គលិកពេទ្យឲ្យធ្វើការ។ ដោយសារតែមានគម្រោងមួយហៅថា AI-Force ហើយ A.I. នេះអាចធ្វើរោគវិនិច្ឆ័យអ្នកជំងឺដែលមានរោគសញ្ញា រហូតដល់ ៣០ ជំងឺ ភាពត្រឹមត្រូវនៃការរកឃើញរហូតដល់ ៩៧% ។
៦ ព្រះអាទិត្យសិប្បនិម្មិត
ការច្នៃប្រឌិតចុងក្រោយនេះគឺ ព្រៃព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសចិនឡើងដល់សីតុណ្ហភាពជិត ៧០ លានអង្សារ ធ្វើវារយៈពេល ១០៥៦ វិនាទី ដែលជាកំណត់ត្រាយូរអង្វែង ល្អបំផុតនៅក្នុងពិភពលោក អត្ថប្រយោជន៍នៃព្រះអាទិត្យសិប្បនិម្មិតនេះគឺថាវាក្លែងធ្វើប្រតិកម្មនុយក្លេអ៊ែរ ផលិតឡើងដូចព្រះអាទិត្យពិតប្រាកដដើម្បីប្រើ។ ការអភិវឌ្ឍរ៉េអាក់ទ័រលាយបញ្ចូលគ្នាបង្កើតប្រភពថាមពលថ្មី និងមានប្រសិទ្ធភាពសម្រាប់អនាគតថាមពល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ដឹងទេថា ប្រទេសមួយណាលើលោក ដែលកែសម្ផស្សច្រើនជាងគេបង្អស់ ហើយមិនគិតថ្លៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ