Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងបញ្ចុះបញ្ចូល អ៊ីស្រាអែល ឲ្យបោះបង់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នៅតំបន់ហ្គាហ្សា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីកំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបោះបង់ចោលយុទ្ធសាស្ត្រ “សម្លាប់រង្គាល” ដោយសារតែវាមិនអាចទៅរួចនោះទេក្នុងការកម្ចាត់ក្រុមហាម៉ាស់ ដោយជ្រើសយកការសម្លាប់ជនស៊ីវិល និងការកម្ទេចតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស Belta, លោក Lavrov បាននិយាយថា “ហេតុផលសម្រាប់ការឡើងកម្ដៅនាពេលបច្ចុប្បន្ននៅលើទឹកដីប៉ាឡេស្ទីន គឺជាផលវិបាកផ្ទាល់នៃការបរាជ័យបង្កើតរដ្ឋប៉ាឡេស្ទីន ហើយ​ការ​រំពឹងទុក​លើកិច្ច​ចរចា​ដោយផ្ទាល់​រវាង​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល ក៏ប្រហែលជាមិនអាចទៅរួចផងដែរ” ។

ទន្ទឹមនោះ អ្នកការទូតកំពូលរុស្ស៊ីរូបនេះក៏មានការភ្ញាក់ផ្អើលផងដែរចំពោះកង្វះការឆ្លើយតបពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងចំនួនបុគ្គលិកអង្គការដែលត្រូវបានសម្លាប់នៅក្នុងជម្លោះនាពេលបច្ចុប្បន្ននេះ ។ លោក Lavrov ជឿជាក់ថា “បុគ្គលិករបស់អង្គការសហប្រជាជាតិជាច្រើននាក់បានបាត់បង់ជីវិត ហើយភាគច្រើនជាទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ។

ស្របពេលជាមួយគ្នានេះ លោក Lavrov ក៏បានប្រឆាំងនឹងសកម្មភាពវាយប្រហាររបស់ក្រុមហាម៉ាស់ទាំងព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ក៏ដូចជាការឆ្លើយតបរបស់អ៊ីស្រាអែលថាបានសម្លាប់ប្រជាជនស្លូតត្រង់ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ខណៈលោករដ្ឋមន្ត្រីថែមទាំងបានហៅយុទ្ធសាស្រ្តនេះថាជា “រឿងមហន្តរាយ” ផងដែរ ។

លោកបានព្រមានថា “វាច្បាស់ណាស់ យុទ្ធសាស្រ្តបែបនេះក៏ជារឿងមហន្តរាយដែរ ។ ប្រសិនបើតំបន់ហ្គាហ្សាត្រូវបានកម្ទេចមែននោះ ពលរដ្ឋចំនួន ២ លាននាក់នឹងត្រូវចាកចេញពីទីកំណើតរបស់ពួកគេ ដូចដែលអ្នកនយោបាយមួយចំនួនក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេសបានលើកឡើងហើយថា វានឹងបង្កើតគ្រោះមហន្តរាយរយៈពេលជាច្រើនទសវត្សរ៍” ។

បន្ថែមពីនេះ លោក Lavrov ក៏បាន​ជំរុញ​ឲ្យភាគី​ជម្លោះ​ប្រកាស​កម្មវិធី​មនុស្សធម៌​ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​ជាប់​ក្នុង​ការ​បិទតំបន់នោះផងដែរ ។ លោកបញ្ជាក់ថា “យើងបានប្រាប់ក្រុមការងារអ៊ីស្រាអែលរបស់យើងម្តងហើយម្តងទៀត បើមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីនតាមរយៈការចរចាទេនោះ ស្ថានភាពនេះនឹងមិនស្ងប់ស្ងាត់ឡើយ ។ ពួកគេនឹងបន្តរស់នៅលើទឹកដីស្ថិតក្រោមការហ៊ុំព័ទ្ធជារៀងរហូត ជាពិសេសក្នុងករណីដែលពួកគេគ្មានរដ្ឋឯករាជ្យទេនោះ វានឹងតែងតែមានការគំរាមកំហែងជារៀងដរាបដល់អ៊ីស្រាអែលផងដែរ” ។

ជាចុងក្រោយលោករដ្ឋមន្ត្រីបញ្ជាក់ថា “យើងរក្សាទំនាក់ទំនងពេញលេញជាមួយអ៊ីស្រាអែល ហើយឯកអគ្គរដ្ឋទូតរបស់យើងតែងតែទាក់ទងជាមួយពួកគេ ។ យើងកំពុងបញ្ជូនសញ្ញាអំពីតម្រូវការក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងមិនឲ្យអ៊ីស្រាអែលប្រើប្រាស់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិចថា លោក ពូទីន បាត់បង់ជីវិត ដោយសារគាំងបេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម