ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តផ្ដាច់អគ្គិសនី ទឹកប្រើប្រាស់ និងប្រេងឥន្ធនៈដល់តំបន់ ហ្គាហ្សា
ក្រសួងមហាផ្ទៃតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនៅតែបន្តកាត់ផ្តាច់អគ្គិសនី ទឹកប្រើប្រាស់ និងប្រេងឥន្ធនៈ ក៏ដូចជាបិទការផ្គត់ផ្គង់ស្បៀងអាហារមិនឲ្យចូលទៅកាន់តំបន់ហ្គាហ្សា ដែលបណ្តាលឲ្យស្ថានភាពក្នុងតំបន់មួយនេះកាន់តែមហន្តរាយ ស្របពេលដែលមានការទម្លាក់គ្រាប់បែកឥតប្រណីដៃពីសំណាក់អ៊ីស្រាអែល ។

លោក Iyad al-Buzm អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រទេសអ៊ីស្រាអែលនៅតែបន្តកាត់ផ្តាច់អគ្គិសនី ទឹកស្អាត ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងបិទការផ្គត់ផ្គង់ស្បៀងអាហារដល់តំបន់ហ្គាហ្សាស្ទ្រីបដែលកំពុងជួបសង្គ្រាមដ៏កាចសាហាវ និងការសម្លាប់រង្គាល” ។
លោកបានបន្ថែមថា “តំបន់ហ្គាហ្សាត្រូវការប្រេងឥន្ធនៈជាចាំបាច់ដើម្បីបញ្ឆេះម៉ាស៊ីនភ្លើងក្នុងមន្ទីរពេទ្យ ស្ថានីយ៍ចម្រោះទឹក ហាងដុតនំប៉័ង ចាក់រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តការពារជនស៊ីវិលជាដើម” ។
ស្របពេលជាមួយគ្នានេះ លោក Al-Buzm ក៏បានបដិសេធចំពោះការចោទប្រកាន់របស់អ៊ីស្រាអែលដែលថា ជំនួយទាំងអស់កំពុងធ្លាក់ទៅដល់ក្រុមហាម៉ាស់ ។ ក្នុងនោះអ្នកនាំពាក្យរូបនេះលើកឡើងថា “ការអះអាងដែលគ្មានមូលដ្ឋាន និងគ្មានន័យទាំងនេះ មិនអាចបោកបញ្ឆោតនរណាម្នាក់បានឡើយ ។ អង្គការអន្តរជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា ទើបជាអ្នកវាយតម្លៃដ៏ត្រឹមត្រូវនៃស្ថានភាពមនុស្សធម៌ដ៏អាក្រក់នៅហ្គាហ្សា” ។

ទន្ទឹមនោះ លោកក៏បានចោទប្រកាន់អ៊ីស្រាអែលវិញដែរថា កំពុងប្រឌិតរឿង និងភូតកុហកដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ខ្លួនប្រឆាំងនឹងប្រជាជនរបស់យើង ។ ពេលខ្លះពួកគេអះអាងថា ប្រេងឥន្ធនៈ និងជំនួយធ្លាក់ទៅដល់ដៃក្រុមហាម៉ាស់ ហើយជួនកាលពួកគេចោទប្រកាន់ថា ក្រុមអ្នកតស៊ូកំពុងប្រើស្ថាប័នថែទាំសុខភាព និងមន្ទីរពេទ្យដើម្បីជាលេសក្នុងការវាយប្រហារណាមួយ ។
ជាចុងក្រោយ លោក Al-Buzm បានជំរុញឲ្យប្រទេសអេហ្ស៊ីបធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ និងរក្សាជំហរលើបុព្វហេតុអារ៉ាប់ និងមនុស្សធម៌ដើម្បីបើកច្រក Rafah សម្រាប់នាំជំនួយមនុស្សធម៌ និងដើម្បីបញ្ឈប់គ្រោះមហន្តរាយដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សាផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី កំពុងបញ្ចុះបញ្ចូល អ៊ីស្រាអែល ឲ្យបោះបង់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នៅតំបន់ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ