ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកខាងត្បូងអំពាវនាវឱ្យកងកម្លាំង UN ការពារជនស៊ីវិលនៅហ្គាហ្សា ក្រោយអ្នកស្លាប់ កើនលើស ៨ពាន់នាក់
នៅថ្ងៃចន្ទ ទី៣០ ខែតុលា នេះ អាហ្រ្វិកខាងត្បូងធ្វើការអំពាវនាវឱ្យអង្គការសហប្រជាជាតិដាក់ពង្រាយកងកម្លាំងយ៉ាងឆាប់រហ័ស ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សានៃប្រទេសប៉ាឡេស្ទីនពីការទម្លាក់គ្រាប់បែកបន្ថែមទៀតរបស់អ៊ីស្រាអែល ក្រោយអ៊ីស្រាអែលបង្កើនការសងសឹករបស់ខ្លួនទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ក្នុងការអំពាវនាវឱ្យមានកម្លាំងការពារលើជនស៊ីវិល អាហ្រ្វិកខាងត្បូងបានបន្តការគាំទ្ររបស់ខ្លួនសម្រាប់ជនជាតិប៉ាឡេស្ទីន ស្របពេលប្រទេសមួយចំនួនលើលោកអំពាវនាវឱ្យមានបទឈប់បាញ់ ឬការបើកច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍មួយនិយាយថា សមាជិកនៃសហគមន៍ប៉ាឡេស្ទីននៅទីក្រុង Johannesburg មានសមាជិកគ្រួសារចំនួន ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃចន្ទ ខណៈដែលសមាជិកគ្រួសាររបស់អ្នកការទូតជាន់ខ្ពស់ប៉ាឡេស្ទីននៅអាហ្វ្រិកខាងត្បូងត្រូវបានសម្លាប់នៅក្នុងអគារផ្ទះល្វែងរបស់ពួកគេកាលពីថ្ងៃអាទិត្យ។

អាជ្ញាធរវេជ្ជសាស្រ្ដនៅហ្គាហ្សានិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៨,០០៥នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមរយៈពេលបីសប្តាហ៍មកនេះ។ ថ្វីត្បិតអំពាវនាវឱ្យអង្គារសហប្រជាតិជួយការពារជនស៊ីនៅតំបន់ហ្គាហ្សា ប៉ុន្តែប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa និយាយថា ខ្លួនមិនគាំទ្រទង្វើរបស់ក្រុមហាម៉ាស់ឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ រថក្រោះអ៊ីស្រាអែលបាញ់ប្រហារលើរថយន្តដឹកជនស៊ីវិលនៅតំបន់ហ្គាហ្សា

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?