ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយកម្ទេចគោលដៅយោធារបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ប្រមាណជាង ៦០០ កន្លែងនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំនារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

ទីភ្នាក់ងារសារព័ត៌មានយោធាអ៊ីស្រាអែលបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “កងកម្លាំង IDF បានបន្តពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ IDF ក៏បានបើកការវាយប្រហារទៅលើគោលដៅក្រុមហាម៉ាស់ជាង ៦០០ ទីតាំង រួមទាំងឃ្លាំងអាវុធ ទីតាំងបាញ់កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះរាប់សិបកន្លែង ព្រមទាំងកន្លែងលាក់ខ្លួន និងទីលានប្រតិបត្តិការរបស់ក្រុមមួយនេះផងដែរ” ។
ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប, កងទ័ព IDF ក៏បានសម្លាប់ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ ដែលបានលាក់ខ្លួននៅក្នុងអគារ និងផ្លូវរូងក្រោមដី ខណៈការវាយប្រហារទាំងនោះ កងទ័ពអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំង” ។

ទីភ្នាក់ងារមួយនេះបាននិយាយទៀតថា “យន្តហោះរបស់ IDF ដឹកនាំដោយកងទ័ពជើងគោកអ៊ីស្រាអែលបានបើកការវាយប្រហារលើទីតាំងឈរជើងនៅខាងក្នុងអគារមួយកន្លែងដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយក៏មានក្រុមប្រដាប់អាវុធមួយនេះជាង ២០ នាក់ស្ថិតនៅខាងក្នុងនោះផងដែរ” ។
ប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលចល័តចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដើម្បីកម្ចាត់ក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំងដែលត្រូវបានចាប់ឃុំខ្លួន អំឡុងការវាយប្រហារមកលើអ៊ីស្រាអែលកាលពីដើមខែតុលានេះ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៨,៣០០ នាក់ និង ២១,០៤៨ នាក់រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ