ព័ត៌មានអន្ដរជាតិ
ប្ដីប្រពន្ធមួយគូភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបើកដបដាក់ផេះសពមនុស្សនៅឆ្នេរ អូស្ត្រាលី
ប្ដីប្រពន្ធមួយគូដែលធ្វើដំណើរជុំវិញប្រទេសអូស្ត្រាលី បានទទួលការភ្ញាក់ផ្អើលក្នុងជីវិតរបស់ពួកគេ នៅពេលដែលបានរកឃើញដបទឹកមួយមកទើរលើឆ្នេរនៅភាគខាងជើងនៃរដ្ឋ Queensland ជាមួយនឹងកំណត់ត្រាខាងក្នុងដប។

គូស្នេហ៍ Rick និង Crystal បានបញ្ចាក់ថា ពួកគេរកឃើញផេះសពរបស់បុរសម្នាក់ឈ្មោះ Geoffrey ដោយគិតស្មានថាជាសំបុត្រស្នេហារបស់អ្នកណាម្នាក់ ដែលគេនិយមសរសេរដាក់ដបហើយបោះចូលសមុទ្រតែប៉ុណ្ណោះ។
នៅពេលដែល Rick រលាស់ចេញមកគាត់គិតថាជាខ្សាច់នៅក្នុងដប ប៉ុន្តែក្រោយមកគាត់មានការភ័យខ្លាចក្នុងការអានសំណេរភ្ជាប់មកជាមួយថា “នេះគឺជាផេះរបស់ Geoffrey ប្រសិនបើរកឃើញ សូមបោះដបទៅក្នុងទឹកវិញ ដើម្បីខ្ញុំអាចបន្តដំណើររបស់ខ្ញុំបាន”។
ទោះយ៉ាងណាក៏ដោយ ឃ្លិបរបស់ប្ដីប្រពន្ធមួយគូនេះត្រូវបានបង្ហោះនៅលើ TikTok កាលពីថ្ងៃទី ២៧ ខែតុលា ជាមួយនឹងចំណងជើងថា “Sorry Jeff” ហើយចាប់តាំងពីពេលនោះមក វាក៏រីករាលដាលដោយមានអ្នកចូលមើលរាប់លានដងរួមជាមួយនឹងមតិកំប្លែងជាច្រើនដូចជា “អូព្រះជាម្ចាស់ នោះហើយជាដំណើររបស់គាត់”, យ៉ាងណាក៏សូមស្វាគមន៍មកកាន់ប្រទេសអូស្ត្រាលី”, “”នោះជាចុងបញ្ចប់ នៃការធ្វើដំណើររបស់គាត់ហើយ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?