Connect with us

ព័ត៌មានអន្ដរជាតិ

ចិន នឹងបូជាសពអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang នៅថ្ងៃព្រហស្បតិ៍​នេះ

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ប្រទេសចិននឹងបូជាសពអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ខណៈក៏មានការបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅទូទាំងប្រទេសផងដែរដើម្បីកាន់ទុក្ខចំពោះមេដឹកនាំដ៏ឆ្នើមរូបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Li ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិនអស់រយៈពេល ១០ ឆ្នាំ មុនពេលចូលនិវត្តន៍កាលពីខែមីនា បានទទួលមរណភាពនៅទីក្រុងសៀ់ងហៃក្នុងវ័យ ៦៨ ឆ្នាំ ដោយសារជំងឺគាំងបេះដូងកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ហើយភ្លាមៗនោះ សាកសពរបស់លោកក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំងតាមជើងហោះហើរពិសេស ។

ទីភ្នាក់ងារស៊ីនហួបានរាយការណ៍ទៀតថា “លោក Li គឺជាសមាជិកគណបក្សកុម្មុយនីស្តចិនដ៏ឆ្នើមមួយរូប ជាទាហានដ៏ស្មោះត្រង់ម្នាក់ ជាពិសេសលោកក៏ជាអ្នកបដិវត្តន៍និយម រដ្ឋបុរស និងជាមេដឹកនាំរបស់បក្ស និងប្រទេសជាតិដ៏មានស្នាដៃផងដែរ” ។

ស្របពេលជាមួយគ្នានេះ នៅ​ថ្ងៃ​បូជាសពក៏មានការបង្ហូតទង់ជាតិពាក់កណ្ដាលដងផងដែរ ដើម្បីកាន់ទុក្ខលោក Li ខណៈការបង្ហូតទង់ជាតិទាំងនោះនឹងធ្វើឡើងនៅទីលាន Tiananmen, មហាសាលប្រជាជនចិន, ក្រសួងការបរទេស ព្រមទាំង​អគារ​រដ្ឋាភិបាល​ក្នុង​តំបន់នៅ​ទូទាំង​ប្រទេស ក៏ដូចជានៅតាមស្ថានទូត និងស្ថានកុងស៊ុលចិនជាដើម ។

គួរបញ្ជាក់ថា លោក លោក Li Keqiang គឺជាមេដឹកនាំមួយរូបដែលប្រជាជនចិនគ្រប់រូបគោរពស្រឡាញ់ ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ហើយលោកក៏បានសាងកេរ្តិ៍ឈ្មោះ ជាអ្នកដឹកនាំដែលដាក់គោលនយោបាយផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ ចិន ព្រមានថា ជំនួបរវាងលោក ស៊ី និង បៃដិន ប្រហែលមិនកើតឡើងឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម