Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកលេង Facebook និង Instagram នៅ អឺរ៉ុប អាចបង់លុយប្រចាំខែដើម្បីបិទផ្ទាំង​ផ្សាយពាណិជ្ជកម្ម

បានផុស

នៅ

ក្រុមហ៊ុន Meta បានផ្តល់ជម្រើសដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram នៅក្នុងតំបន់អឺរ៉ុប អាចទិញគម្រោងប្រចាំខែដើម្បីចូលប្រើវេទិការទាំងនេះដោយមិនមានលោតផ្ទាំងផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ១០.៦០ ដុល្លារ នៅលើកុំព្យូទ័រលើតុ និង ១៣.៧៨ ដុល្លារសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។​

ការផ្តល់ជូននេះគឺសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបដូចជា អ៊ីស្លង់ លិចតិនស្តាញ ន័រវេស និងស្វីស ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីខែមីនាឆ្នាំក្រោយ ថ្លៃសេវាប្រចាំខែនេះនឹងបន្ថែម ៦.៣៧ ដុល្លារនៅលើគេហទំព័រ និង ៨.៤៨ ដុល្លារ នៅលើ iOS និង Android ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​គម្រោងបង់លុយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្រុមហ៊ុន Meta ដើម្បីអនុលោមតាមបទប្បញ្ញត្តិអឺរ៉ុប ដែលមានបំណងទប់ស្កាត់ការប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ស្របពេលដែលកាលពីឆ្នាំមុន សហភាពអឺរ៉ុបបានរឹតបន្តឹងច្បាប់របស់ខ្លួន ហើយឆាប់ៗនេះនឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Big Tech ស្នើសុំការយល់ព្រមពីអ្នកប្រើប្រាស់ជុំវិញការផ្សាយពាណិជ្ជកម្មបែបនេះផងដែរ ។

ដោយឡែក អ្នកដែលមិនចង់ប្រើគម្រោងបង់លុយនេះនៅតែអាចបន្តលេង Instagram និង Facebook បានជាធម្មតា ប៉ុន្តែនឹងបន្តលោតផ្ទាំងផ្សាយពាណិជ្ជកម្មដូចដើមដដែល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម