ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ប្រចាំ UN ពាក់ផ្លាកសញ្ញា ផ្កាយលឿង ឲ្យប្រទេសនានាថ្កោលទោសក្រុមហាម៉ាស់
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិលោក Gilad Erdan បានពាក់ផ្កាយពណ៌លឿងនៅលើអាវរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញការតស៊ូ និងការការពារខ្លួន ។

លោក Erdan បាននិយាយសំដៅទៅលើប្រតិបត្តិការវាយឆ្មក់ឆ្លងដែនពីសំណាក់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា និងបានសម្លាប់ប្រជាជនអ៊ីស្រាអែលជាង ១,៥០០ នាក់ថា “ដូចជីដូនជីតារបស់ខ្ញុំ និងជីដូនជីតារបស់ជនជាតិយូដារាប់លាននាក់ឯទៀតដែរ ចាប់ពីពេលនេះតទៅ ក្រុមរបស់ខ្ញុំ និងខ្ញុំនឹងពាក់ផ្លាកសញ្ញាផ្កាយពណ៌លឿងនេះ រហូតទាល់តែមានការថ្កោលទោសលើក្រុមប្រដាប់អាវុធមួយនេះ” ។
ពាក់ព័ន្ធទៅនឹងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិជាច្រើនដែលមិនថ្កោលទោសដល់ក្រុមហាម៉ាស់, លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “យើងនឹងដើរជាមួយផ្កាយពណ៌លឿងមួយនេះ ដែលជានិមិត្តរូបនៃមោទនភាព ក៏ដូចជាសម្រាប់ការនឹករំឭកដល់ពាក្យសម្បថរបស់យើងដែលថា នឹងតស៊ូដើម្បីការពារខ្លួន” ។
ចំពោះផ្លាកសញ្ញាផ្កាយលឿងដែលលោក Erdan ពាក់លើអាវនេះដែរមានសរសេរពាក្យថា “កុំឲ្យកើតឡើងម្តងទៀត” ខណៈដើមឡើយផ្លាកសញ្ញាមួយនេះត្រូវបានមេដឹកនាំណាស៊ីសរសេរពាក្យ “Jude” ដែលជានិមិត្តសញ្ញានៃការធ្វើទុក្ខបុកម្នេញរបស់ពួកណាស៊ី ។

បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីដើមខែតុលាមក យោធាអ៊ីស្រាអែលបានបើកយុទ្ធនាការប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ខណៈការវាយប្រហារមិនប្រណីដៃនោះបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង ៨,៣០០ នាក់ រួមទាំងស្ត្រី និងកុមារផងដែរ ។
ទោះយ៉ាងណា ទីក្រុង Tel Aviv បានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីប្រទេសជាច្រើន រួមជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំពោះការវាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្សមិនរើសមុខ ស្របពេលដែលបេសកជនអ៊ីស្រាអែលក៏បានដាក់គោលដៅលើអ៊ីរ៉ង់ផងដែរ ដោយប្រដូចការគ្រប់គ្រងរបស់លោក Ayatollah Khamenei ទៅនឹងរបបរបស់លោក Adolf Hitler ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ