Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់បាញ់មីស៊ីលតបតការវាយប្រហារជើងគោករបស់អ៊ីស្រាអែល

បានផុស

នៅ

ក្រុមហាម៉ាស់និយាយនៅថ្ងៃទី៣១ ខែតុលា នេះថា ពួកសកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាបានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅកាន់កងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែល ស្របពេលដែលនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានច្រានចោលការអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធដែលបង្កឱ្យវិបត្តិមនុស្សធម៌របស់ពួកប៉ាឡេស្ទីនកាន់ស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីស្រាអែលបាន​ពង្រីក​ប្រតិបត្តិការ​ជើងគោក​នៅ​តំបន់​ហ្កាហ្សាកាន់តែធំ ខណៈកងពលតូច al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានប៉ះទង្គិចគ្នានៅព្រឹកថ្ងៃអង្គារជាមួយកងកម្លាំងអ៊ីស្រាអែល ដោយកាំភ្លើងយន្ត និងមីស៊ីលប្រឆាំងរថក្រោះរបស់អ៊ីស្រាអែល។

បណ្ដាញព័ត៌មាននា​នានៅមិនអាច​បញ្ជាក់​ពី​របាយការណ៍​នៃ​ការ​ប្រយុទ្ធ​គ្នានេះ​បាន​ទេ ចំណែកយោធា​អ៊ីស្រាអែល​ពុំ​មាន​ការ​អធិប្បាយ​ចំពោះហេតុការណ៍នេះឡើយ។

អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្ស ៨,៣០៦ នាក់ រួមទាំងអនីតិជនចំនួន ៣,៤៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ីវិលជាង ១,៤លាននាក់ក្នុងចំណោមប្រជាជនប្រហែល ២,៣ លាននាក់នៅតំបន់ហ្គាហ្សា កំពុងផ្ទះសម្បែង។

ដោយឡែក លោក Netanyahu បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនឹងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម