Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលបើកការវាយប្រហារកាន់តែធំទាំងផ្លូវអាកាស រូងក្រោមដី និងសមុទ្រ

បានផុស

នៅ

នៅសប្ដាហ៍នេះ កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារខ្មាន់កាំភ្លើងក្រុមហាម៉ាស់នៅខាងក្នុងបណ្តាញផ្លូវរូងក្រោមដីរបស់ពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា និងបន្តទម្លាក់គ្រាប់បែកតាមផ្លូវអាកាស ព្រមទាំងបើកការវាយប្រហារតាមសមុទ្រស្របពេលជាមួយគ្នាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវរូងក្រោមដីគឺជាគោលដៅចម្បងសម្រាប់អ៊ីស្រាអែល ហើយការពង្រីកប្រតិបត្តិការជើងគោកនៅក្នុងតំបន់ហ្គាហ្សាគោលដៅគឺដើម្បីលុបបំបាត់ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។

យោធាអ៊ីស្រាអែលបានឱ្យដឹងថា នៅថ្ងៃអង្គារនេះ IDF (កងកម្លាំងការពារអ៊ីស្រាអែល) បានវាយប្រហារគោលដៅប្រហែល ៣០០កន្លែង រួមទាំងកាំជ្រួចប្រឆាំងរថក្រោះ និងទីតាំងបាញ់រ៉ុក្កែតនៅខាងក្រោមបង្គោល ព្រមទាំងបរិវេណយោធានៅក្នុងរូងក្រោមដីដែលជាកម្មសិទ្ធិរបស់អង្គការភេរវករហាម៉ាស់ផងដែរ។

ចំពោះការវាយប្រហារនេះ ក្រុមសកម្មប្រយុទ្ធបានឆ្លើយតបជាមួយនឹងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការបាញ់កាំភ្លើងយន្តរបស់អ៊ីស្រាអែល។​យ៉ាងណាមិញ យោធាអ៊ីស្រាអែលបានសម្លាប់ភេរវករហាម៉ាស់រាប់សិបនាក់ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវកម្មជាច្រើនកន្លែងថែមទៀត។

កងកម្លាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាពេញមួយយប់ កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស សមុទ្រ និងជើងគោក ដោយវាយលុកតំបន់ភាគពាយ័ព្យនៃតំបន់ឆ្នេរដែលបច្ចុប្បន្នកងទ័ពអ៊ីស្រាអែលកំពុងប្រតិបត្តិការនៅលើដី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ប្រតិបត្តិការជើងគោករបស់ អ៊ីស្រាអែល កម្ទេចគោលដៅក្រុមហាម៉ាស់ ៦០០ កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម