ព័ត៌មានអន្ដរជាតិ
បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅលើផែនដី”
បេសកជនរបស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ឥឡូវនេះតំបន់ហ្គាហ្សា កំពុងក្លាយជាឋាននរកនៅលើផែនដី ដោយសារតែប្រជាជនប៉ាឡេស្ទីនប្រមាណ ២.៣ លាននាក់នៅតំបន់មួយនេះ កំពុងស៊ូទ្រាំនឹងការរងទុក្ខវេទនាពីការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកពីសំណាក់អ៊ីស្រាអែល” ។

លោក Riyad Mansour បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់នៅឯសម័យប្រជុំដែលត្រូវបានស្នើឡើងដោយប្រទេសអារ៉ាប់រួមថា “ការជួយសង្គ្រោះមនុស្សជាតិចេញពីឋាននរកនាពេលបច្ចុប្បន្ននេះ គឺវាមានន័យខ្លាំងណាស់សម្រាប់អង្គការសហប្រជាជាតិ” ។
បេសកជនរូបនេះបានលើកឡើងទៀតថា ឥឡូវនេះផ្ទះសម្បែងពាក់កណ្ដាលរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានរងការខូចខាត ឬបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសមិនប្រណីដៃរបស់អ៊ីស្រាអែល ខណៈមនុស្សជាង ១.៤ លាននាក់ត្រូវបានបង្ខំចិត្តជម្លៀសចេញ ។
លោក Mansour និយាយទាំងអួលដើម ក ថា “ជាធម្មតាប្រជាជនរបស់យើងទាំងអស់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ ហើយអ្វីដែលកំសត់ទៀតនោះ គឺពួកគេត្រូវដេកនៅក្នុងរថយន្ត និងនៅតាមដងផ្លូវ ប៉ុន្តែចុងក្រោយពួកគេនៅតែត្រូវបានសម្លាប់នៅនឹងកន្លែងដែលពួកគេបានជម្លៀសទៅដដែល” ។

រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ៨,៥០០ នាក់ហើយត្រូវបានសម្លាប់ ក្នុងនោះមានជាង ៣,០០០ នាក់នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនេះនឹងនៅតែបន្តកើនឡើងរៀងរាល់នាទី ប្រសិនបើកងកម្លាំងអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយលុកប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទេនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេសកជនរូបនេះក៏បានអំពាវនាវដល់ប្រទេសដែលបានបោះឆ្នោតគាំទ្រទៅនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ទាក់ទិនការអំពាវនាវឲ្យមានដំណោះស្រាយ ក៏ដូចជាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឲ្យចាត់វិធានការការពារប្រជាជនស្លូតត្រង់ប៉ាឡេស្ទីនផង ដោយសារតែពួកគេទាំងនោះប្រឈមនឹងសេចក្ដីស្លាប់រៀងរាល់ថ្ងៃ និងរៀងរាល់យប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប៉ាឡេស្ទីន ចងចាំទុកចំពោះប្រទេសដែលបោះឆ្នោតប្រឆាំងដំណោះស្រាយ បទឈប់បាញ់នៅ UN

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ